Home / ព័ត៌មានទូទៅ / កិច្ចផ្សព្វផ្សាយ អនុក្រិត្យលេខ១២៩ ស្តីពីការលុបចោល និង ការដកហូតឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតី

កិច្ចផ្សព្វផ្សាយ អនុក្រិត្យលេខ១២៩ ស្តីពីការលុបចោល និង ការដកហូតឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតី

សាលាខេត្តព្រះសីហនុ៖ ថ្ងៃច័ន្ទ ៨រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧នៅសាលាខេត្តព្រះសីហនុ បានរៀបចំនូវកិច្ចផ្សព្វផ្សាយ អនុក្រិត្យលេខ១២៩ ស្តីពីការលុបចោល និង ការដកហូតឯកសាររដ្ឋបាល កម្ពុជាមិនប្រក្រតីដែលជនបរទេសកំពុងកាន់កាប់ប្រើប្រាស់ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ហាស់ ម៉េងឡុង អគ្គនាយករងអន្តោប្រវេសន៍ លោកគង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុ លោកជំទាវ គួច ចន្ថា សមាជិកក្រុមប្រឹក្សាខេត្តព្រះសីហនុ។

នៅក្នុងកិច្ចផ្សព្វផ្សាយនេះដែលបានបង្ហាញនូវផ្តោតសំខាន់នូវអនុក្រឹត្យលេខ១២៩ អនក្រ របស់រដ្ឋាភិបាល ស្តីពីការលុបចោល និងការដកហូតឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតីដែលជនបរទេសកំពុងកាន់កាប់ប្រើប្រាស់ លខិតលេខ ៤៣៣១ ប្រក របស់ក្រសួងមហាផ្ទៃ ប្រកាសស្តីពី បែបបទ និងនិតិវិធីនៃការដកហូតឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតី ដែលជនបរទេសកំពុងកាន់កាប់ប្រើប្រាស់ នៅខេត្តព្រះសីហនុ នាឱកាសនោះឯកឧត្តម ឧត្តមសេនីយ៍ឯក ហាស់ ម៉េងឡុង អគ្គនាយករងអន្តោប្រវេសន៍ ក៏បានថ្លែងអោយដឹងថា
ឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតី ដែលជនបរទេសកំពុងកាន់កាប់ប្រើប្រាស់និងត្រូវបានដកហូតនៅខេត្តព្រះសីហនុ រួមមាន៖
១ សៀវភៅស្នាក់នៅ(ក2) ចំនួន142ក្បាល
២ សៀវភៅគ្រួសារ(ក4) ចំនួន43ក្បាល
៣ សំបុត្្រកំណើតខ្មែរ ចំនួន57ច្បាប់
៤ សំបុត្រអាពាហ៍ពិពាហ៍ចំនួន2ច្បាប់
៥ អត្តសញ្ញណប័ណ្ណសញ្ជាតិខ្មៃរ ចំនួន64ប័ណ្ណ
៦ លិខិតឆ្លងដែនខ្មែរ ចំនួន៩ក្បាល។
បន្ថែមពីលើនោះដែរឯកឧត្តមក៏បានបន្តទៀតថា អគ្គនាយកដ្ឋានអន្តោប្រវេសន៏ ត្រូវធើ្វសេនាធិការជូនក្រសួងមហាផ្ទៃ ដឹកនាំ សម្របសម្រួលជាមួយបណ្តាអង្គភាព និងអជ្ញាធរដែនដីពាក់ព័ន្ធ ដើម្បីដកហូតឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតីដែលជនបរទេសដែលកំពុង់កាន់កាប់ប្រើប្រាស់ដូចមានចែងក្នុងប្រការ១នៃប្រកាសនេះលេខ៤៣៣១ ប្រក។ បន្ថែមពីនោះដែលអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក៏ត្រូវ រៀបចំបែបបទនីតិវិធី ដើម្បីដកហូតឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតីដែលជនបរទេសកំពុងកាន់កាប់ប្រើប្រាស់ ។
ចាត់តាំងក្រុមការងារចុះសហការជាមួយសមត្ថកិច្ចមូលដ្ឋានពាក់ព័ន្ធនៅរាជធានី-ខេត្ត ដើម្បីអនុវត្តកិច្ចការនេះ។ ចំនែកជនបរទេសណាដែលលាក់លៀមមិនព្រមយកឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតីមកបង្ហាញដល់សមត្ថកិច្ចត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាន។ រូមទាំងខ្លឹមសារសំខាន់មួយចំនួនបន្ថែមទៀត។

បន្ថែមពីលើនោះដែលលោក លោកគង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុ ក៏បានសំនូមពរអោយមន្រ្តីទាំងអស់មុននិងចេញលិខិតស្នាមរដ្ឋបាលផ្សេងៗ ជូនប្រជាពលរដ្ឋ សូមពិនិត្យអោយបានច្បាស់លាស់។ សូមសម្របសម្រួលជាមួយមន្រ្តីជំនាញ អន្តោប្រវេសន៍ដើម្បីអនុវត្តការងារប្រកបដោយប្រសិទ្ឋភាពខ្ពស់។ និងជាចុងក្រោយសូមអោយអនុវត្តការងារអោយបាន និងប្រុងប្រយ័ត្ន និងមានតម្លាភាព។
(រូបភាព និងអត្ថបទដោយ៖ក្រុមគេហទំព័រខេត្តព្រះសីហនុ) LSP

s1 s2 s3 s4 s5 s6 s7 s8