Home / ព័ត៌មានទូទៅ / ពិធីអបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូ ខួបលើកទី៦៩ ឆ្នាំ២០១៧

ពិធីអបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូ ខួបលើកទី៦៩ ឆ្នាំ២០១៧

ខេត្តព្រះសីហនុ ថ្ងៃសុក្រ ៨រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវជាថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៧ សម្ព័ន្ធសហគមន៍កសិករកម្ពុជាបានសហការជាមួយរដ្ឋបាលខេត្តព្រះសីហុន បានរៀបចំនូវពិធីអបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូ  ខួបលើកទី៦៩ ឆ្នាំ២០១៧ ក្រោមប្រធានបទ យើងទាំងអស់គ្នាត្រូវការ យុត្តិធម៍ សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងកិច្ចគាំពារសង្គមសម្រាប់កសិករនៅកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហុន ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ ព្រមទាំងមានប្រជាពលរដ្ឋចូលរួមប្រមាណ ៤០០នាក់ មកពី១៩ សហគមន៍ អាជ្ញាធរពាក់ព័ន្ធ និងអង្គការសង្គមស៊ីវិលក្នុងខេត្តព្រះសីហនុ ពិធីនេះបានប្រារព្ធធ្វើនៅសាលាខេត្តព្រះសីហនុ ។ កម្មវិធីនេះមានគោលបំណងសំខាន់ៗដូចជា ៖
-ដើម្បីចូលរូមអបអរសាទរ ទិវាបុណ្យសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូខួបលើកទី៦៩ (១៩៤៨- ២០១៧)
-បង្កើនកិច្ចសហប្រតិបត្តិការវាងអាជ្ញាធរ សង្គមស៊ីវិល និងប្រជាសហគន៍ក្នុងលើកកម្ពស់សិទ្ធិមនុស្ស ប្រជាធិតេយ្យ យុត្តិធម៍សង្គម និងកិច្ចគាំពារសង្គម
-ផ្តល់ឱកាសដល់ប្រជាពលរដ្ឋ បានលើកឡើងពីបញ្ហារំលោភសិទ្ធិមនុស្ស ផលប៉ះពាល់ជីវភាពរស់នៅហើយរូមគ្នា ជាមួយអាជ្ញាធរដែនដី និងភាគីពាក់ព័ន្ធ ក្នុងការទប់ស្កាត់ និងដោះស្រាយ ។
ក្រៅពីគោលបំណងទាំងនេះហើយឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ក៏បានសំណេះសំណាលសាកសួរសុខទុកបង ប្អូន ប្រជាពលរដ្ឋព្រមទាំងបានសំនូមពរនិងរំលឹកអោយដឹងថា យើងត្រូវធ្វើយ៉ាងណាអោយមានភាពស្មើគ្នា សិទ្ឋស្មើគ្នា ក្រោមច្បាប់រដ្ឋធមនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។
(រូបភាព និង អត្ថបទដោយ៖ ក្រុមគេហទំព័រខេត្តព្រះសីហនុ) LSP

1 2 3 4 5 6 7 8 9