Home / ព័ត៌មានសន្តិសុខសង្គម / បង្ក្រាបករណី ជួញដូរ និង រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀននៅស្រុកព្រៃនប់

បង្ក្រាបករណី ជួញដូរ និង រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀននៅស្រុកព្រៃនប់

ស្រុកព្រៃនប់៖ ករណីទី១៖ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង ១៥ និង ៣០ នាទី កម្លាំងអធិការដ្ឋាននគរបាល
ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានបង្ក្រាបករណី ជួញដូរ  និង រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន មួយកន្លែង ដែលបានប្រព្រឹត្តនៅចំណុច ជញ្ជីងថ្លឹងឡាន ស្ថិតនៅភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ ចំនួន ០១ នាក់ រួមជាមួយវត្ថុតាងនិងសម្ភារៈចាប់យកដូចរាយ លំអិតខាងក្រោម៖
១-ឈ្មោះ ថោង ហ៊ាង ហៅរ៉ាវុធ ភេទប្រុស អាយុ ៤៩ ឆ្នាំ ជនជាតិ/សញ្ជាតិ ខ្មែរ
-ស្រុកកំណើតៈ ស្រុកកំពង់ត្រាច ខេត្តកំពត
-ទីលំនៅបច្ចុប្បន្នៈ សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ
-មុខរបរៈ មិនពិតប្រាកដ
-កម្រិតវប្បធម៌ៈ ថ្នាក់ទី ១២ (ថ្មី)
-លិខិសំគាល់ខ្លួន ឬ អត្តសញ្ញាណប័ណ្ណៈ (គ្មាន)
-ពីបទៈ ជួញដូរ និង រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន
វត្ថុតាងនិងសម្ភារៈចាប់យកបានរួមមាន៖
-ថ្នាំញៀនមេតំហ្វេតាមីនទឹកកក (ICE) ចំនួន ០១ កញ្ចប់ ទម្ងន់ ១.៤៣ ក្រាម (ទម្ងន់សុទ្ធ)
-ទូរស័ព្ទដៃ ចំនួន ០១ គ្រឿង

drug

ករណីទី២៖
-កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង ១២:១០ នាទី កម្លាំងជំនាញ ការិយាល័យនគរបាល
ប្រឆាំងគ្រឿងញៀន បានបង្ក្រាបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន មួយកន្លែង ដែលបានប្រព្រឹត្តនៅចំណុចក្រុមទី០៤ ភូមិ២ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ ០៣ នាក់ (ស្រី០២នាក់) រួមជាមួយវត្ថុតាងចាប់យកដូចខាងក្រោម៖
១-ឈ្មោះ ហ៊ុល សុខន ភេទស្រី ឆ្នាំកំណើត ១៩៨៥ ជនជាតិ/សញ្ជាតិខ្មែរ
-ស្រុកកំណើតៈ ភូមិពង្ររ ឃុំកណ្តុដុម ស្រុកច្បាមន ខេត្តកំពង់ស្ពឺ
-ទីលំនៅបច្ចុប្បន្នៈ បន្ទប់ជួល ភូមិ៣ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ
-មុខរបរៈ បុគ្គលិកហាងបារំាង
-កម្រិតវប្បធម៌ៈ ថ្នាក់ទី ០២ (ថ្មី)
-លិខិតសំគាល់ខ្លួន ឬ អត្តសញ្ញាណប័ណ្ណៈ (គ្មាន)
-ពីបទៈជួញដូរដោយខុសច្បាប់នូវសារធាតុញៀន
វត្ថុតាងនិងសម្ភារៈចាប់យកបានរួមមាន៖
-ថ្នាំញៀនមេតំហ្វេតាមីនទឹកកក (ICE) ចំនួន០១ កញ្ចប់ ទម្ងន់ ០.២២ ក្រាម (ទម្ងន់សុទ្ធ)
-ទូរស័ព្ទដៃ ចំនួន ០១ គ្រឿង
២-ឈ្មោះ ផាង រដ្ឋា ហៅក្រៅថា ភេទប្រុស ឆ្នាំកំណើត ១៩៨៥ ជនជាតិ/សញ្ជាតិខ្មែរ
-ស្រុកកំណើតៈ ខេត្តកំពត
-ទីលំនៅបច្ចុប្បន្នៈ ក្រុម១៧ ភូមិ៣ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ
-មុខរបរៈ បុគ្គលិកកាស៊ីណូ
-កម្រិតវប្បធម៌ៈ ថ្នាក់ទី ០៩ (ថ្មី)
-លិខិតសំគាល់ខ្លួន ឬ អត្តសញ្ញាណប័ណ្ណៈ (គ្មាន)
-ពីបទៈជួញដូរដោយខុសច្បាប់នូវសារធាតុញៀន
វត្ថុតាងនិងសម្ភារៈចាប់យកបានរួមមាន៖
-ថ្នាំញៀនមេតំហ្វេតាមីនទឹកកក (ICE) ចំនួន០១ កញ្ចប់ ទម្ងន់ ៥.៤៥ ក្រាម (ទម្ងន់សុទ្ធ)
-ទូរស័ព្ទដៃ ចំនួន ០១ គ្រឿង
-ជញ្ជឹងសម្រាប់ថ្លឹងថ្នាំញៀន ចំនួន ០១ គ្រឿង
៣-ឈ្មោះ ដាន់អួន អាន់គីម ភេទស្រី ឆ្នាំកំណើត ១៩៨៨ ជនជាតិ/សញ្ជាតិវៀតណាម
-ស្រុកកំណើតៈ ចៅឌុក ប្រទេសវៀតណាម
-ទីលំនៅបច្ចុប្បន្នៈ បន្ទប់ជួល សង្កាត់២ ក្រុង/ខេត្តព្រះសីហនុ
-មុខរបរៈ មិនពិតប្រាកដ
-កម្រិតវប្បធម៌ៈ ថ្នាក់ទី ០៨ (ប្រទេសវៀតណាម)
-លិខិតសំគាល់ខ្លួន ឬ អត្តសញ្ញាណប័ណ្ណ ឬលិខិឆ្លងដែនលេខៈ (គ្មាន)
-ពីបទៈជួញដូរដោយខុសច្បាប់នូវសារធាតុញៀន
-ប្រវត្តិសកម្មភាពៈ ធ្លាប់ជាប់ពន្ធនាគារខេត្តព្រះសីហនុពាក់ព័ន្ធគ្រឿងញៀន
ចំពោះករណីខាងលើ កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅសាលាដំបូង
ខេត្តព្រះសីហនុ ដើម្បីចាត់ការតាមផ្លូវច្បាប់ ។ LSP