Home / ព័ត៌មានទូទៅ / ឯកឧត្តមអភិបាលខេត្ត អញ្ជើញទទួលគណៈប្រតិភូបវរកញ្ញាពិភពលោក ឆ្នាំ២០១៧

ឯកឧត្តមអភិបាលខេត្ត អញ្ជើញទទួលគណៈប្រតិភូបវរកញ្ញាពិភពលោក ឆ្នាំ២០១៧

ខេត្តព្រះសីហនុ៖ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចូលរួមពិធីជួបសំណេះសំណាល និងពិសារអាហារជាមួយប្រតិភូបវរកញ្ញាពិភពលោក ឆ្នាំ២០១៧ នៅសណ្ឋាគារសុខា  ខេត្តព្រះសីហនុ។

គួរបញ្ជាក់ផងដែរថា  គណៈប្រតិភូបវរកញ្ញាឯកអញ្ជើញមកទស្សនកិច្ចសិក្សា ដើម្បីស្វែងយល់ពីសក្តានុពលទេសចរណ៍នៅខេត្តព្រះសីហនុចាប់ពីថ្ងែទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ដើម្បីរួមចំណែកក្នុងការថែរក្សាសន្តិភាព កិច្ចការមនុស្សធម៌ និងលើកស្ទួយសិទ្ធិសេរីភាពរបស់ស្ត្រីក្នុងពិភពលោកដែលមានតំណាងគណៈប្រតិភូប្រមាណពី ៨០ ប្រទេសនៅលើពិភពលោកដោយបានស្នើសុំកិច្ចសហការគាំទ្រពីក្រសួងទេសចរណ៍ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងស្ថានីយទូរទស្សន៍ហង្យមាសHDTV។ ជាមួយគ្នានេះដែរគណៈប្រតិភូបវរកញ្ញាឯកពិភពលោកមានបំណងមកសិក្សាស្វែងយល់ពីសក្តានុពលទេសចរណ៍និងថតបង្ហាញពីសម្លៀកបំពាក់សមុទ្រនៃបណ្ដាលប្រទេសចូលរួម និងសំលៀកបំពាក់សមុទ្រប្រពៃណីខ្មែរនៅខេត្តព្រះសីហនុពីថ្ងៃទី ១៣-១៤ ខែវិច្ឆិកាឆ្នាំ ២០១៧ ជាការសិក្សាក្នុងការផ្សព្វផ្សាយពីសក្ដានុពលទេសចរណ៍ វប្បធម៌ប្រពៃណីទំនៀមទម្លាប់ នៃព្រះរាជាណាចក្រកម្ពុជា។

អត្ថបទ TR
រូបភាព ហ៊ុយ ប៊ុនឡេង..

miss-word-grand miss-word-grand1 miss-word-grand2 miss-word-grand3 miss-word-grand4

 

ទស្សនាវីដេអូ៖

https://www.facebook.com/preahsihanoukprovincialadministration/videos/1839852839638136/

https://www.facebook.com/preahsihanoukprovincialadministration/videos/1839857309637689/