ខេត្តព្រះសីហនុ៖ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅព្រឹកថ្ងៃនេះ ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអនុញ្ញាតឱ្យគណៈប្រតិភូទីក្រុងសួយនឹង នៃសាធារណៈរដ្ឋប្រជាមានិតចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅសាលាខេត្តព្រះសីហនុ។
ដើម្បីរឹតចំណងនៃកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងមិត្តភាពរវាងខេត្តព្រះសីហនុ នៃព្រះរាជាណាចក្រកម្ពុជា និងទីក្រុងសួយនឹង នៃសាធារណៈរដ្ឋប្រជាមានិតចិន ថ្នាក់ដឹកនាំនៃក្រុង-ខេត្តទាំងពីរ បានអនុវត្តនូវការផ្លាស់ប្តូរពហុទម្រង់ និងជម្រុញការអភិវឌ្ឍដោយសមភាពរវាងគ្នានឹងគ្នាក្នុងវិស័យពាណិជ្ជកម្ម វប្បធម៌ ទេសចរណ៍ និងវិស័យអប់រំជាដើម។TR