Home / ព័ត៌មានទូទៅ / កិច្ចប្រជុំកិច្ចពិភាក្សាលើវឌ្ឍនៈភាពការងារ និងទិសដៅការងារបន្ត

កិច្ចប្រជុំកិច្ចពិភាក្សាលើវឌ្ឍនៈភាពការងារ និងទិសដៅការងារបន្ត

ខេត្តព្រះសីហនុ៖ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦ គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា បានរៀបចំនូវកិច្ចប្រជុំកិច្ចពិភាក្សាលើវឌ្ឍនៈភាពការងារ និងទិសដៅការងារបន្ត របស់គណៈកម្មាធិការជាតិ គ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា

ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តី ក្រសួងបរិស្ថាន និងជាអនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្រៃ្តយ៍គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ ឆ្នេរសមុទ្រកម្ពុជា និងមានការអញ្ជើញចូលរួមដោយ ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ព្រមទាំងលោក អគ្គបញ្ជាការ ស្នងការនគរបាលខេត្ត មន្រ្តីដែលអញ្ជើញមកពីក្រសួង និងមន្ទីរនានាជុំវិញ ខេត្តព្រះសីហនុផងដែរ។

ក្នុងកិច្ចប្រជុំនេះផងដែរពិភាក្សាសំខាន់ៗអំពី៖
-ការដោះស្រាយ ជំរុញ និងតាមដានការអភិវឌ្ឍលើកោះរ៉ុង
-ស្តីពីករណីពយកំពេញ
-ស្តីពីការប្រើប្រាស់ថវិកា
-វឌ្ឍភាពការងារអនុវវត្តផែនការកែលម្អឆ្នេរសមុទ្រក្រុងព្រះសីហនុ
បន្ថែមពីលើចំនុចខាងលើអង្គប្រជុំក៏បានពិភាក្សាអំពីការផ្តល់សេវាកម្មនៅលើកោះរ៉ុង ការថែរក្សាបរិស្ថានតំបន់ឆ្នេរ ផងដែរ៕ សម្បត្តិ

01

02

03

04

05