Home / ព័ត៌មានទូទៅ / ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រ ដល់និស្សិត្យសកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រ ដល់និស្សិត្យសកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច

ខេត្តព្រះសីហនុ៖ ព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានគណៈកម្មាធិការអាហារូបករណ៍សិស្ស និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចគតិព្រឹទ្ធបណ្ឌិត បានអញ្ញើញប្រគល់ សញ្ញាបត្រកម្រិត បរិញ្ញាបត្រជាន់ខ្ពស់ បរិញ្ញាបត្រ និងបរិញ្ញាបត្ររង ជូនដល់និស្សិតជ័យលាភីសាខាសកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ចសាខាខេត្តព្រះសីហនុ ចំនួន ៧៩៤អង្គ នាក់ ស្រី ៣៣៤នាក់ នៅសណ្ឋាគារឯករាជ្យ ស្ថិតនៅសង្កាត់លេខ៣ ក្រុងខេត្តព្រះសីហនុ ។

certificate

ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះ សីហនុ មានប្រសាសន៍ថា នេះជាការបណ្តុះបណ្តាលធនធានមនុស្សដែលមានសក្តានុពល ដើម្បីចូលរួមនឹងអភិវឌ្ឍប្រទេសជាតិ ពិសេសការអភិវឌ្ឍខេត្តព្រះសីហនុស្របពេលដែលប្រទេសជាតិកំពុងត្រូវបានអភិវឌ្ឍឥតឈប់ឈរ ពិ សេសខេត្តព្រះសីហនុ ត្រូវបានរាជរដ្ឋាភិបាលយកចិត្ត ក្នុងការអភិវឌ្ឍ ទន្ទឹមនោះវិស័យទេសចរណ៍ជាកត្តាចម្បងសម្រាប់ការអភិវឌ្ឍខេត្តឱ្យមានការរីកចម្រើន ។ ម្យ៉ាងទៀតខេត្តព្រះសីហនុ មានសក្តានុពលអភិវឌ្ឍផ្នែកឧស្សាហកម្ម កសិកម្ម ពាណិជ្ជកម្ម និងទេសចរណ៍ ខេត្តមានតំបន់សេដ្ឋ កិច្ចពិសេសបី ក្នុងការទាក់ទាញអ្នកវិនិយោគគិនមកធ្វើវិនិ យោគកាន់តែច្រើន ក្នុងការចូលរួមចំណែកអភិវឌ្ឍលើកស្ទួយកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង និងជួយកាត់បន្ថយភាពក្រីក្រ ។ ឯកឧត្តមក៍បានអំពាវនាវដល់សិស្ស និស្សិត្យទាំងអស់ដែលជាទំពាំងស្នងឬស្សី ត្រូវចូលរួមថែរក្សាសន្តិភាព ព្រោះសន្តិភាពនាំឱ្យយើងបង្កើនបាននូវធនធានមនុស្ស បង្កើនជីវភាពរស់នៅក្នុងគ្រួសារ និងសង្គមជាតិ និងនាំមកនូវភាពខសាន្ត និងការអភិវឌ្ឍរីក ចម្រើនលើគ្រប់វិស័យ ។

certificate2

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានគណៈកម្មាធិការអាហាររូបករណ៍សិស្ស និស្សិត្យក្រីក្ររសម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ផ្តាំផ្ញើការសាកសួរសុខទុក្ខពីសម្តេចតេ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ចំពោះសាស្ត្រាចារ្យ និស្សិតទាំងអស់ នៃសាខាសកលវិទ្យាល័យគ្រប់គ្រងខេត្តព្រះសីហនុ និងអាជ្ញាធរខេត្ត ដែលបានកសាងនូវស្នាដៃ និងការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាព បង្ហាញពីការចូលរួមកសាង និងអភិវឌ្ឍប្រទេសជាតិ ។ ហើយនេះក៍ជាមោទនៈភាពដែលយើងបានបញ្ចប់ការសិក្សាដោយជោគជ័យ រយៈពេលបួនឆ្នាំ ដែលយើងបានឆ្លងកាត់ការសិក្សារយៈពេលកន្លងមក ។ ការខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ព្យាយាមរបស់និស្សិត ដើម្បីបានធនធានមនុស្សប្រកបដោយគុណភាព ប្រសិទ្ធិភាព មានសមត្ថភាពចូលរួមក្នុងការដឹកនាំប្រទេសជាតិ ដើម្បីធ្វើការប្រកូតប្រជែង ត្រូវទាមទារឱ្យយើងមានអតីតភាពការងារ សមត្ថភាព ការទទួលខុសត្រូវ និងក្រមសីលធម៍ក្នុងការដឹកនាំ ហើយចំណុចទាំងនេះ ជាគោលការគ្រឹះក្នុងការដឹកនាំប្រទេស ដើម្បីអភិវឌ្ឍធនធានមនុស្សបាន គឺយើងត្រូវការសិក្សាឱ្យមានចំណេះដឹង ចំណេះធ្វើ ជាមូលដ្ឋានគ្រឹះក្នុងការដឹកនាំប្រទេស អង្គភាព និងសង្គមគ្រួសារ ។

certificate1
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់ឱកាសឱ្យសិស្ស និស្សិត្យគ្រប់រូបធ្វើការប្រកួតប្រ ជែងដោយសមត្ថភាព បទពិសោធន៍ការងារ ភាពជឿជាក់ ភាពតស៊ូ ព្យាយាមនាំមកនូវជ័យជំនះសម្រាប់សិស្សនិស្សិត្យ គ្រប់រូប ដើម្បីជំរុញខ្លួនឱ្យក្លាយជាធនធានមួយល្អ រស់រវើក ទាមទាឱ្យយើងមានសមត្ថភាពក្នុងការប្រកួតប្រជែង បង្កើនលទ្ធភាពជម្រុញការចាប់យកឱកាសការងារនៅពេលដែលខេត្តព្រះសីហនុ មានការអភិវឌ្ឍរីកចម្រើន ដូច្នេះប្អូនៗនិស្សិត្យមានឱកាសចាប់យក ស្របពេលដែលប្រទេសជាតិមានការអភិវឌ្ឍយ៉ាងខ្លាំង ។ ភ្នំពេញជាគោលដៅអភិវឌ្ឍន៍ទីមួយ ខេត្តសៀមរាបទីពីរ (មានតំបន់ទេសចរណ៍ប្រាងប្រាសាទ) និងខេត្តព្រះសីហនុ ជាគោលដៅអភិវឌ្ឍន៍ទីបី ដោយសារខេត្តព្រះសីហនុ មានសក្តានុពល តំបន់ទេស ចរណ៍ ឧស្សាហកម្ម (កំពង់ផែទឹកជ្រៅក្នុងប្រទេសកម្ពុជា) ពាណិជ្ជកម្ម ហើយធនធានទាំងនេះនាំឱ្យខេត្តមានការីកចម្រើនលឿនជាក់ជាមិនខាន នៅពេលខាងមុខមានអ្នកមកពីបណ្តាខេត្តផ្សេងៗនឹងមកប្រកួតប្រជែងនៅទីនេះកាន់តែច្រើន យើងត្រៀមលក្ខណៈ ដើម្បីធ្វើការប្រកួតប្រជែងក្នុងការវិនិយោគ និងការអភិវឌ្ឍន៍ប្រទេសជាតិ និងអភិវឌ្ឍន៍ខេត្តព្រះ សីហនុឱ្យមានការីកចម្រើននៅពេលខាងមុខ មិនចាញ់ខេត្ត សៀមរាបនោះទេ ដូច្នេះទៀមទារឱ្យយើងមានធនធាន មនុស្សប្រកបដោយសមត្ថភាព គុណភាព ជំនាញពិតប្រាក ប្រែក្លាយខេត្តព្រះសីហនុ ជាតំបន់អភិវឌ្ឍរីកចម្រើននៅពេលខាងមុខ៕

TR ដោយ ងូ សុមុនី
certificate3 certificate4 certificate5 certificate6 certificate7 certificate8 certificate9 certificate10 certificate11 certificate12 certificate13 certificate14 certificate15 certificate16 certificate17 certificate18 certificate19 certificate20 certificate21 certificate22