ខេត្តព្រះសីហនុ៖ ថ្ងៃទី៨ ខែវិចិ្ឆកា ឆ្នាំ២០១៧ នៅសាលាខេត្តព្រះសីហនុបានរៀបចំនូវ កិច្ចប្រជុំស្តីពីការរៀបចំលេខផ្ទះ និងការរៀបចំឯកសារជូលផ្ទះ ក្រោមអធិបតីភាពលោក ស្រ៊ុន ស្រ៊ន់ អភិបាលរងខេត្តព្រះសីហនុ។
នៅក្នុងឱកាសនោះដែលលោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុបានថ្លែងអំពីការកំណត់ជួលផ្ទះ(បន្ទប់ជួល) ដោយអោយបង់ប្រាក់ចូលច្រកចេញចូលតែមួយកន្លងមក រួមទាំងបានស្នើសុំអោយកំណត់នូវអជ្ញាប័ណ្ជជួលផ្ទះល្វែង សណ្នាគារ អាគារ ដោយកំណត់ការបង់ថ្លៃចូលរដ្ឋបាលខេត្ត និងខេត្តចេញនូវអជ្ញាប័ណ្ណអនុញ្ញាតមួយឆ្នាំម្តងដើម្បីងាយស្រួលគ្រប់គ្រង។
ជាចុងក្រោយលោកស្រ៊ុន ស្រ៊ន់ អភិបាលរងខេត្តព្រះសីហនុបានសម្រេចនៃការលើកឡើងក្នុងអង្គប្រជុំសំខាន់ៗដូចជា ទី១៖ពាក់ព័ន្ធទៅនិងការរៀបចំផ្លាកលេខផ្ទះសូមអោយធ្វើការជ្រើសរើសគំរូដោយសហការជាមួយជំនាញ និងធ្វើស្ទីកខឺជាគំរូ ជូនប្រជាពលរដ្ឋដោយឥតថ្លៃ។ ទី២៖ពាក់ព័ន្ធទៅនិងការជូលផ្ទះស្នើមន្រ្តីពាក់ព័ន្ធទាំងអស់ត្រូវគ្រប់គ្រងអោយបាននូរស្ថិតិ និងសូមអោយរដ្ឋបាលខេត្តព្រះសីហនុចេញនូវលិខិតជូនដំណឹង ដោយអោយមានភាពច្បាស់លាស់តើទំហំប៉ុនណា ត្រូវអនុញ្ញាតដោយអ្នកណា(សង្កាត់ ក្រុង ខេត្ត)។
LSP (រូបភាព និងអត្ថបទដោយក្រុមគេហទំព័រខេត្តព្រះសីហនុ)