Home / ព័ត៌មានសន្តិសុខសង្គម / បង្ក្រាបករណី ជួញដូរ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន នៅស្រុកស្ទឹងហាវ

បង្ក្រាបករណី ជួញដូរ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន នៅស្រុកស្ទឹងហាវ

ករណីទី១ -កាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង ១០ និង ០០ នាទី កម្លាំងអធិការដ្ឋាននគរបាល ស្រុកស្ទឹងហាវ បានបង្ក្រាបករណី ជួញដូរ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន មួយកន្លែង ដែលបានប្រព្រឹត្តនៅចំណុចព្រែកត្រែង ស្ថិតនៅក្នុងក្រុម៤ ភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ ចំនួន ០១ នាក់ រួមជាមួយវត្ថុតាង និងសម្ភារៈចាប់យកដូចរាយលំអិតខាងក្រោម៖
១-ឈ្មោះ គង់ រាជ ហៅក្រៅតុង ភេទប្រុស ឆ្នាំកំណើត ១៩៩២ ជនជាតិ/សញ្ជាតិ ខ្មែរ
-ស្រុកកំណើតៈ ភូមិទំនប់រលកចាស់ សង្កាត់ទំនប់រលក ខណ្ឌស្ទឹងហាវ ក្រុងព្រះសីហនុ
-ទីលំនៅបច្ចុប្បន្នៈ ភូមិទំនប់រលកចាស់ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ
-មុខរបរៈ រត់ម៉ូតូ
-កម្រិតវប្បធម៌ៈ ថ្នាក់ទី ០៨ (ថ្មី)
-លិខិសំគាល់ខ្លួន ឬ អត្តសញ្ញាណប័ណ្ណៈ (គ្មាន)
-ពីបទៈ ជួញដូរនិងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន
វត្ថុតាងនិងសម្ភារៈចាប់យកបានរួមមាន៖
-ថ្នាំញៀនមេតំហ្វេតាមីនទឹកកក (ICE) ចំនួន ០១ កញ្ចប់ ទម្ងន់ ០.៨៣ ក្រាម (ទម្ងន់សុទ្ធ)
-ទូរស័ព្ទដៃ ចំនួន ០២ គ្រឿង

ករណីទី២
-កាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង ២១ និង ៣០ នាទី កម្លាំងអធិការដ្ឋាននគរបាល ក្រុងព្រះសីហនុ បានបង្ក្រាបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន មួយកន្លែង ដែលបានប្រព្រឹត្ត នៅចំណុចក្រុម១៩ ភូមិ៥ សង្កាត់៤ ក្រុង/ ខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ ចំនួន ០១ នាក់ រួមជាមួយវត្ថុតាង និងសម្ភារៈចាប់យកដូចរាយលំអិតខាងក្រោម៖
១-ឈ្មោះ ស៊ិន គឹមសាន ហៅក្រៅសាន្ត ភេទប្រុស ឆ្នាំកំណើត ១៩៨៩ ជនជាតិ/សញ្ជាតិ ខ្មែរ
-ស្រុកកំណើតៈ ស្រុកគីរីវង្ស ខេត្តតាកែវ
-ទីលំនៅបច្ចុប្បន្នៈ បន្ទប់ជួល ក្រុម១៩ ភូមិ៥ សង្កាត់លេខ៤ ក្រុង/ ខេត្តព្រះសីហនុ
-មុខរបរៈ មិនពិតប្រាកដ
-កម្រិតវប្បធម៌ៈ ថ្នាក់ទី ០៩(ថ្មី)
-លិខិសំគាល់ខ្លួន ឬ អត្តសញ្ញាណប័ណ្ណៈ (គ្មាន)
-ពីបទៈ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន
វត្ថុតាងនិងសម្ភារៈចាប់យកបានរួមមាន៖
-ថ្នាំញៀនមេតំហ្វេតាមីនទឹកកក (ICE) ចំនួន ០១ កញ្ចប់ ទម្ងន់ ៥.៤១ ក្រាម (ទម្ងន់សុទ្ធ)
-ទូរស័ព្ទដៃ ចំនួន ០១ គ្រឿង
-ដាវ ចំនួន ០១
-សម្ភារៈសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន
ចំពោះករណីខាងលើ កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅសាលាដំបូង
ខេត្តព្រះសីហនុ ដើម្បីចាត់ការតាមផ្លូវច្បាប់ ។ LSP

drug