ខេត្តព្រះសីហនុ៖ ថ្ងៃទី ១១ ខែ តុលា ឆ្នាំ២០១៧ ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអនុញ្ញាតឱ្យ លោក Chen Wen Yau និងលោក Henry H.C.Kwok Executive Director នៃក្រុមហ៊ុន Capital Kudos Ltd. បានចូលជួប សម្ដែងការគួរសម។
ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ បានថ្លែងឱ្យដឹងពីសក្ដានុពល និងវិស័យវិនិយោគ នានានៅក្នុងខេត្តព្រះសីហនុ ជាពិសេសឆ្នេរសមុទ្រ ដ៏ស្រស់ស្អាត និងជាទីចាប់អារម្មណ៍ពីសំណាក់ភ្ញៀវ ជាតិ និងអន្តរជាតិ ហើយក៏ជាទីទាក់ទាញនិយោគជិកជាតិ និងអន្តរជាតិ មកវិនិយោគនៅខេត្តព្រះសីហនុ ផងដែរ ។
តាមប្រសាសន៏លោក Henry H.C.Kwok Executive Director នៃក្រុមហ៊ុន Capital Kudos Ltd. លោកបានប្រាប់ឱ្យដឹងថា លោកមានបំណងមកវិនិយោគនៅខេត្តព្រះសីហនុ លើវិស័យសណ្ឋាគារ និងកាស៊ីណូ ហើយម្យ៉ាងវិញទៀតអ្វីដែលគាត់ចាប់អារម្មណ៍ខ្លាំង គឺការអភិវឌ្ឍន៏តំបន់ឆ្នេរ ,ការបង្កើតក្លឹប អូប័រ , ភោជនីយដ្ឋាន , ហាងកាហ្វេ និងកន្លែងកំសាន្តនានា។
ឯកឧត្តមអភិបាលខេត្ត ក៏បានសាកសួរពីគម្រោងវិនិយោគ ទៅកាន់ក្រុមហ៊ុន Capital Kudos Ltd. ខាងតំណាងក្រុមហ៊ុន Capital Kudos Ltd. បានឆ្លើយតទៅកាន់ឯកឧត្តមអភិបាលខេត្តថា៖ លោកនិងសិក្សាគម្រោងវិនិយោគនេះម្ដងមួយដំណាក់កាលៗ ហើយខាងក្រុមហ៊ុនក៏ចង់បានព័ត៌មានដែល ទាក់ទងនិងការសិក្សាគម្រោងវិនិយោគនេះផងដែល ។
ឯកឧត្តមអភិបាលខេត្ត មានសេចក្ដីសោមនស្សរីករាយ និងគាំទ្រក្នុងគម្រោងវិនិយោគនេះ ឯកឧត្តម បានមានប្រសាសន៍បន្តទៀតថា រដ្ឋបាលខេត្តរៀបចំក្រុមការងារវិនិយោគចុះពិនិត្យជាមុនសិន ។ LSP
(រូបភាព និងអត្ថបទ៖ សម្បត្តិ សុភា )