Home / ព័ត៌មានសន្តិសុខសង្គម / បង្ក្រាបករណី ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននៅសង្កាត់លេខ៤

បង្ក្រាបករណី ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននៅសង្កាត់លេខ៤

សង្កាត់លេខ៤៖ កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង ១៨ និង៣០នាទី ការិយាល័យនគរបាល ប្រឆាំងគ្រឿងញៀន សហការ ជាមួយអធិការដ្ឋាននគរបាល ក្រុងព្រះសីហនុ បានបង្ក្រាបករណី ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន មួយកន្លែង ដែលបានប្រព្រឹត្តនៅចំណុចក្រុមទី៩ ភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ ០២ នាក់ រួមជាមួយវត្ថុតាងចាប់យក ដូចខាងក្រោម៖
១.ឈ្មោះ ប្រុក លន់ ភេទប្រុស ឆ្នាំកំណើត ១៩៩៥ ជនជាតិ/សញ្ជាតិខ្មែរ
ស្រុកកំណើតៈ ភូមិសំរោងធំ សង្កាត់២ ស្រុកកៀនស្វាយ ខេត្តកណ្តាល
ទីលំនៅបច្ចុប្បន្នៈ បន្ទប់ជួល សង្កាត់លេខ ៤ ក្រុង/ខេត្តព្រះសីហនុ
មុខរបរៈ បុគ្គលិកកាស៊ីណូ
កម្រិតវប្បធម៌ៈ ថ្នាក់ទី ០៥ (ថ្មី)
លិខិតសំគាល់ខ្លួន ឬ អត្តសញ្ញាណប័ណ្ណៈ (គ្មាន)
-ពីបទៈប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន
២.ឈ្មោះញ៉ុក សុខ ភេទប្រុស អាយុ ឆ្នាំកំណើត ១៩៩៨ ជនជាតិ/សញ្ជាតិខ្មែរ
ស្រុកកំណើតៈ ភូមិត្រពាំងលើក ឃុំក្រាំងស្បូវ ស្រុកឈូក ខេត្តកំពត
ទីលំនៅបច្ចុប្បន្នៈ សង្កាត់លេខ ៤ ក្រុង/ខេត្តព្រះសីហនុ
មុខរបរៈ បុគ្គលិកកាស៊ីណូ
កម្រិតវប្បធម៌ៈ ថ្នាក់ទី ០៨ (ថ្មី)
លិខិតសំគាល់ខ្លួន ឬ អត្តសញ្ញាណប័ណ្ណៈ (គ្មាន)
-ពីបទៈប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន
វត្ថុតាងនិងសម្ភារៈចាប់យកបានរួមមាន៖
ថ្នាំញៀនមេតំហ្វេតាមីនទឹកកក (ICE) ចំនួន០១ កញ្ចប់តូច ទម្ងន់ ០.០៣ ក្រាម (ទម្ងន់សុទ្ធ)
-ទូរស័ព្ទដៃ ចំនួន ០១ គ្រឿង
drug
ក្រោយពីឃាត់ខ្លួនហើយ ជនសង្ស័យទាំងពីរនាក់ខាងលើបានភ្ញាក់រលឹកចូលរួមសហការ ជាមួយកម្លាំងជំនាញឈានទៅដល់ឃាត់ខ្លួនជនសង្ស័យបាន ០១ នាក់ ទៀតស្ថិតនៅ ខាងក្រោយផ្សារលើ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ដែលមានរាយដូចខាងក្រោម៖
១.ឈ្មោះ ហោ រតនា ហៅក្រៅខ្នៀង ភេទប្រុស អាយុ ៣០ ឆ្នាំ ជនជាតិ/សញ្ជាតិខ្មែរ
ស្រុកកំណើតៈ សង្កាត់៤ ខណ្ឌមិត្តភាព ក្រុងព្រះសីហនុ
ទីលំនៅបច្ចុប្បន្នៈ ភូមិ៥ សង្កាត់លេខ ៤ ក្រុង/ខេត្តព្រះសីហនុ
មុខរបរៈ សន្តិសុខកាស៊ីណូ
កម្រិតវប្បធម៌ៈ ថ្នាក់ទី ០៥ (ថ្មី)
លិខិតសំគាល់ខ្លួន ឬ អត្តសញ្ញាណប័ណ្ណៈ (គ្មាន)
-ពីបទៈជួញដូរដោយខុសច្បាប់នូវសារធាតុញៀន
វត្ថុតាងនិងសម្ភារៈចាប់យកបានរួមមាន៖
ថ្នាំញៀនមេតំហ្វេតាមីនទឹកកក(ICE) ចំនួន ០៣ កញ្ចប់តូច ទម្ងន់ ០.២០ ក្រាម (ទម្ងន់សុទ្ធ)
-ទូរស័ព្ទដៃ ចំនួន ០១ គ្រឿង

ចំពោះករណីខាងលើ កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅសាលាដំបូង
ខេត្តព្រះសីហនុ ។LSP