ស្រុកស្ទឹងហាវ៖ កាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង ២១ និង០០នាទី កម្លាំងអធិការដ្ឋាននគរបាល ស្រុកស្ទឹងហាវ បានបង្ក្រាបករណី ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន មួយកន្លែងដែលបាន ប្រព្រឹត្តនៅចំណុចក្បែរវិទ្យាល័យស្ទឹងហាវ ស្ថិតក្នុងក្រុម១ ភូមិ៣ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ ០១ នាក់ រួមជាមួយវត្ថុតាងនិងសម្ភារៈចាប់យក ដូចរាយលំអិត ខាងក្រោម៖
១.ឈ្មោះ ជា វាសនា ហៅក្រៅឆក ភេទប្រុស ឆ្នាំកំណើត ១៩៨២ ជនជាតិ/សញ្ជាតិ ខ្មែរ
-ស្រុកកំណើតៈខណ្ឌទួលគោក រាជធានីភ្នំពេញ
-ទីលំនៅបច្ចុប្បន្នៈ ស្នាក់នៅបណ្តោះអាសន្ន ភូមិ៣ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ
-មុខរបរៈកម្មករទូកនេសាទ
-កម្រិតវប្បធម៌ៈ ថ្នាក់ទី ១០ (ថ្មី)
-លិខិសំគាល់ខ្លួន ឬ អត្តសញ្ញាណប័ណ្ណ ឬលិខិឆ្លងដែនលេខៈ (គ្មាន)
វត្ថុតាងនិងសម្ភារៈចាប់យកបានរួមមាន៖
-ថ្នាំញៀនមេតំហ្វេតាមីនទឹកកក (ICE) ចំនួន ០១ កញ្ចប់ ទម្ងន់ ៣.៦៣ ក្រាម (ទម្ងន់សុទ្ធ)
-ទូរស័ព្ទដៃ ចំនួន ០១ គ្រឿង
ចំពោះករណីខាងលើ កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅសាលាដំបូង
ខេត្តព្រះសីហនុ ។ LSP