ខេត្តព្រះសីហនុៈ នាថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៧ ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុបានអញ្ជើញជាអាធិបតីក្នុងពិធីទិវាទេសចរណ៍ពិភពលោកនាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧ ក្រោមប្រធានបទ “និរន្តរភាពទេសចរណ៏ ជាយន្តការសម្រាប់អភិវឌ្ឍន៍” លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេរណ៍ខេត្តព្រះសីហនុ បានមានរបាយការណ៍សង្ខេបជូនឯកឧត្តម និងអ្នកចូលរួមនាឱកាសនោះដែលបានអោយដឹងថាខេត្តព្រះសីហនុយើងបានទទួលភ្ញៀវសរុបចំនួន២,០៧៩,៥៧០នាក់ កើនឡើង៣៦.៩១% ដោយឡែក ៩ខែដើមឆ្នាំ២០១៧ ខេត្តបានទទួលបានភ្ញៀវសរុបចំនួន១,៥១១,០១៦នាក់។
នាឱកាសនោះឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុក៏បានថ្លែងនូវសារលិខិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជណាចក្រកម្ពុជា ក្នុងទិវាទេសចរណ៍ពិភពលោកនាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧ ដែលបានអំពាវនាវដល់ប្រជាជនគ្រប់រូប ក្រសួង អាជ្ញាធរពាក់ព័ន្ធនានា អង្គការមិនមែនរដ្ឋបាលភិបាលនិងអន្តរជាតិ ផ្នែកឯកជន សូមបន្តគាំទ្រ និងចូលរួមចំណែកអោយកាន់តែសកម្មក្នុងការអភិវឌ្ឍទេសចរណ៍កម្ពុជា តាមរយៈការថែរក្សាសម្បត្តិវប្បធម៏ រក្សាប្រពៃណី ការពារបរិស្ថាន លើកកម្ពស់គុណភាពផលិតផល និងសេវាកម្មទេសចរណ៍ រក្សាសន្តិសុខ និងធានាសុវត្ថិភាពសម្រាប់ទេសចរ៕ LSP
(រូបភាព អត្ថបទៈសម្បត្តិ)