Home / ព័ត៌មានទូទៅ / ប្រតិភូនាវាកងទ័ពរំដោះប្រជាជនចិន អញ្ជើញចូលជួបសម្តែងការគួសមជាមួយអភិបាលខេត្តព្រះសីហនុ

ប្រតិភូនាវាកងទ័ពរំដោះប្រជាជនចិន អញ្ជើញចូលជួបសម្តែងការគួសមជាមួយអភិបាលខេត្តព្រះសីហនុ

សាលាខេត្តព្រះសីហនុ៖ កាលពីរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧ គណៈប្រតិភូកងទ័ពជើងទឹករំដោះប្រជាជនចិនដឹកនាំដោយលោកឧត្តមនាវីទោ SHEN HAO មេបញ្ជាការនាវា និងជាប្រធានបេសកកម្មរបស់នាវាកងទព័រំដោះប្រជាជនចិន បានចូលជួបសម្តែងការគួសមជាមួយឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ និងមេបញ្ជាការអាវុធហត្ថ លោកស្នងការខេត្ត និងខាងសន្តិសុខលម្ហសមុទ្រ។

ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ បានស្វាគមន៍គណៈប្រតិភូកងទព័រំដោះប្រជាជនចិនដែលបាននាំនាវាចូលចតនៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ដោយសុវត្ថិភាព និងបានជំរាបជូនពីសក្តានុពលរបស់ខេត្តព្រះសីហនុ មានកំពង់ផែអន្តរជាតិទឹកជ្រៅជាងគេក្នុងព្រះរាជាណាចក្រកម្ពុជា មានតំបន់សេដ្ឋកិច្ចពិសេសចំនួនបី មានផ្លូវគមនាគមន៍ដូចជា ផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស និងផ្លូវរថភ្លើងក្នុងការដឹកជញ្ជូនទំនិញងាយស្រួលទៅកាន់បណ្តាខេត្តនានាក្នុងប្រទេស និងទៅកាន់ប្រទេសក្នុងតំបន់អាស៊ី និងអឺរ៉ុប វិស័យទាំងអស់នេះធ្វើឱ្យខេត្តព្រះសីហនុមានការអភិវឌ្ឍរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ ហើយក៍មានអ្នកវិនិយោគគិនចិន និងអ្នកទេសចរចិនមករកស៊ី និងធ្វើទេសចរមកកាន់ខេត្តព្រះសីហនុ មានការកើនឡើងជាលំដាប់ ម្យ៉ាងទៀតភ្ញៀវទេសចរចិនមកទស្សនាខេត្តព្រះសីហនុនាំមុខគេក្នុងចំណោមភ្ញៀវទេសចរមកពីតំបន់អាស៊ី និងអ៊ឺរ៉ុប បានធ្វើឱ្យកំណើនសេដ្ឋកិច្ច និងជីវភាពរបស់ប្រជាពលរដ្ឋកាន់តែល្អប្រសើឡើង ។

1

ឯកឧត្តម យន្តមីន បន្តថា ប្រទេសចិនជាមិត្តដ៍ល្អរបស់កម្ពុជា ព្រមទាំងបានជួយពិនិត្យព្យាបាល ថែទាំសុខភាពព្រះមហាក្សត្រកម្ពុជារហូតមក ហើយទំនាក់ទំនងនេះផ្សាភ្ជាប់តាមរយះប្រពៃណី វប្បធម៍ ទំនៀមទំលាប់ ម្យ៉ាងទៀតខេត្តព្រះសីហនុបានចងសម្ពន្ធ័មេត្រីភាពជាមួយចិន ចំនួនបួនខេត្ត និងកំពុងបន្តចង សម្ពន្ធ័មេត្រីភាពជាមួយខេត្តផ្សេងទៀតក្នុងប្រទេសចិនថែមទៀត ។ សកម្មភាពល្អបែបនេះ អាស្រ័យលើ គោលនយោបាយដឹកនាំរបស់រាជរដ្ឋាភិបាលនៃប្រទេសទាំងពីរកម្ពុជា ចិន ។ ក្នុងនាមប្រជាពលរដ្ឋ មន្ត្រីរាជ ការខេត្តព្រះសីហនុ សូមស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់ប្រតិភូកងទព័រំដោះប្រជាជនចិននៅលើទឹក ដីនៃព្រះរាជាណាចក្រកម្ពុជា ពិសេសនៅខេត្តព្រះសីហនុ ប្រកបដោយផាសុខភាព និងមានសុវត្ថិភាពទាំងពេលថ្ងៃ និងពេលយប់ ព្រោះកម្ពុជា មិនមានអំពើភេរវកម្ម ឬក្រុមអាយស៊ីសនោះទេ គឺមានសុខសន្តិភាពពេញលេញ ។

លោកឧត្តមនាវីទោ SHEN HAO មេបញ្ជាការកងនាវារំដោះប្រជាជនចិន និងជាប្រធានបេសកកម្មបានថ្លែងអំណរគុណចំពោះអាជ្ញាធរខេត្ត កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋខេត្តព្រះសីហនុ ដែលបានទទួលស្វាគមន៍ចំពោះការចូលចតរបស់នាវាកងទ័ពរំដោះប្រជាចិន ដែលបានចូលចតនៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ប្រកបជោគជ័យរួចមក ។ សម្រាប់លោក នេះជាលើកទីពីរ ដែលបាននាំនាវាចូលចតនៅខេត្តព្រះសីហនុ កាលពីឆ្នាំ២០១៣ លោកបានដឹកនាំនាវា Peace Ark មកទស្សនកិច្ចនៅខេត្តព្រះសីហនុ ដើម្បីផ្តល់សេវាសុខាភិបាល និងសង្គ្រោះមហន្តរាយជំនួយមនុស្សធម៍ ភាពកក់ក្តៅ និងស្រឡាញ់ពីកងទព័ជើងទឹក ចំពោះប្រជាពលរដ្ឋកម្ពុជា បានធ្វើឱ្យយើងមានអារម្មណ៍យ៉ាងជ្រាលជ្រៅ និងបានជួយពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋកម្ពុជាបានចំនួន ៧,៨០០នាក់ គ្រូពេទ្យយើងម្នាក់ព្យាបាលអ្នកជំងឺ ១២០នាក់ ហើយសកម្មភាពនេះបង្កើននូវចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការកាន់តែល្អថែមទៀត ។

កបានបញ្ជាក់ថា នាវារបស់លោកមួយគ្រឿងទៀតមិនអាចចូលចតនៅកំពង់ផែបានទេ ដោយសារតែវាធំ ដូច្នេះបោះយុទ្ធការនៅខាងក្រៅ ។ បេសកម្មរបស់លោកឆ្លងកាត់ប្រទេសចំនួន២០ ហើយប្រទេសកម្ពុជាជាការចូលចតលើកទី១៩ របស់នាវាកងទ័ពរំដោះប្រជាជនចិន ដើម្បីធ្វើគារវកិច្ចចំពោះស្មារតីផ្លូវសូត្រសមុទ្រដើម្បីធ្វើការផ្លាស់ប្តូបទពិសោធន៍លើវិស័យកងទព័ វប្បធម៍ ប្រពៃណី ហើយមន្ត្រីយើងចូលចិត្តការនិយាយលេងជាមួយប្រជាពលរដ្ឋ ឈ្វេងយល់ពីវប្បធម៍ពីគ្នាទៅវិញទៅមក តាមរយះដំណើរទស្សនកិច្ចដែលនាវាចូលចត ។ LSP

2 3 4 6 7