Home / ព័ត៌មានទូទៅ / កិច្ចប្រជុំស្តីអំពីកិច្ច​សហប្រត្តបត្តិការរុករក ការជីកគាស់ការធ្វើមាតុភូមិនិវត្តន៍ នូវអធិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម

កិច្ចប្រជុំស្តីអំពីកិច្ច​សហប្រត្តបត្តិការរុករក ការជីកគាស់ការធ្វើមាតុភូមិនិវត្តន៍ នូវអធិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម

ខេត្តព្រះសីហនុ៖ នៅរសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦ នៅសាលាខេត្តព្រះសីហនុបានបើក កិច្ចប្រជុំស្តីពី កិច្ចសហប្រត្តបត្តិការរុករកការជីកគាស់ ការធ្វើមាតុភូមិនិវត្តន៍ នូវអធិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការ វៀតណាម

ដែលពលីជីវិតកាលពីសម័យសង្រ្គាមដែលមានចូលរួមលោក សុខ ផន អភិបាលរងខេត្តព្រះសីហនុព្រមទាំងមន្ទីរ អង្គភាពក្នុងខេត្តព្រះសីហនុនិងលោកម៉ាយវ៉ាន់ហ្វិញជាអនុប្រធានគណៈកម្មាធិការប្រជាជនខេត្តនិងជាប្រធានគណៈកម្មការជំនាញខេត្តគៀនយ៉ាងព្រមទាំងប្រតិភូអមដំណើរលោកសរុបចំនួន ២៥រូប។ កិច្ចប្រជុំបានវាយតម្លៃខ្ពស់ក្នុងការ អនុវត្តន៍ នូវសន្ធិសញ្ញារវាងរាជរដ្ឋាភិបាលទាំងពីរនិងកំណត់ហេតុកិច្ចប្រជុំទាំងពីររវាងខេត្តទាំងពីរ(ព្រះសីហនុ- គៀនយ៉ាង)ស្តីពីកិច្ច សហការក្នុងការរុករកការគាស់ និងការធ្វើមាតុភូមិនិវត្តន៍នូវអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញ ការវៀតណាមដែលពលីជីវិតកាលពីសម័យសង្រ្គាមនៅកម្ពុជា។ ហើយភាគីទាំងពីរបានឯកភាពគ្នាក្រោយរដូវប្រាំង ២០១៦-២០១៧គណកម្មការជំនាញខេត្តទាំងពីរ(ព្រះសីហនុ-គៀនយ៉ាង) និងពិភាក្សាកំណត់ពេលវេលា និងទីកន្លែង ដើម្បីរៀបចំពិធីបូកសរុបវាយតម្លៃលទ្ធផលដែលអនុវត្តបាននិងទិសដៅបន្តអនុវត្តខាងមុខ។(ចន្ធី)

01

02

03

04