ខេត្តព្រះសីហនុ៖ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧ នៅសាលាខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំពិភាក្សា និងរកដំណោះស្រាយ វិធានការចំពោះគ្រោះថ្នាក់ចរាចរណ៍ក្នុងខេត្តព្រះសីហនុ ដែលបង្កដោយជនជាតិបរទេស ជាពិសេសជនជាតិចិន ក្រោមការដឹកនាំរបស់លោក ជាវ វិជ្ជាក់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ ។
ក្នុងកិច្ចប្រជុំនេះផងដែលលោកបាន លើកពីកំណត់ហេតុប្រជុំដែល យោងពីសេចក្ដីជូនដំណឹងលេខ ៤៦៦ សជណ ចុះថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ២០១៧ របស់សាលាខេត្តព្រះសីហនុ ស្ដីពីការហាមឃាត់រថយន្តដឹកជញ្ជូនធុនធំ និងធុនធ្ងន់ ចរាចរក្នុងទីប្រជុំជនក្រុងព្រះសីហនុ ខេត្តព្រះសីហនុ របស់មន្ទីរសាធារណការ និងដឹកជញ្ជូន និងយោងសេចក្ដីជូនដំណឹងលេខ ៥២២ សជណ ចុះថ្ងៃទី ១១ ខែសីហា ឆ្នាំ២០១៧ របស់សាលាខេត្តព្រះសីហនុ ស្ដីពីការលាងសម្អាតកង់ និងតួរថយន្តដឹកដី មុនចរាចរឡើងផ្លូវជាតិ និងផ្លូវខេត្តក្នុងក្រុងព្រះសីហនុ។ LSP
( រូបភាព និង អត្ថបទ ៖ សម្បត្តិ & សុភា )