ប្រទេសចិន៖ តបតាមការអញ្ជើញរបស់ទីក្រុងណានីង សាធារណៈប្រជាមានិតចិន លោក ជាវ វិជ្ជាក់ អភិបាលរងខេត្តព្រះសីហនុ បានដឹកនាំគណៈប្រតិភូខេត្តព្រះសីហនុ ដើម្បីចូលរួមក្នុងកិច្ចប្រជុំ «New Economic Growth Drivers» និងពិព៌ណចិន-អាស៊ាន China-ASEAN កាលពីថ្ងៃទី១១-១៥ ខែកញ្ញា ឆ្នាំ២០១៧ ក្រោមការណែនាំ អំពាវនាវរបស់ឯកឧត្ដមអភិបាលខេត្ត ដើម្បីចូលរួមក្នុងការផ្ដល់នូវអនុសាសន៍ក្នុងកិច្ចប្រជុំនេះគឺ៖
– បានលើកទ្បើងនូវការបង្កើតនូវយន្តការ លើការជំរុញវិស័យទេសចរណ៍រវាងភាគីទាំងសងខាង ចិន និងខេត្តព្រះសីហនុ
– ជំរុញអោយបន្ថែមនូវជើងហោះហើរពីទីក្រុងណាននីន និងខេត្តព្រះសីហនុ ដើម្បីអភិវឌ្ឍន៍លើវិស័យទេសចរណ៍ និងការបង្ហាញផ្លាស់ប្ដូរនូវវប្បធ៌មរវាងគ្នានិងគ្នា
– ជំរុញអោយមានការផ្លាស់ប្ដូរ និងសហប្រតិបត្តិការនូវវប្បធ៌មរវាងគ្នាតាមរយៈបុណ្យសមុទ្រកម្ពុជា និង The Nanning International Folk Song Arts
– ជំរុញអោយមានឱកាសធ្វើជំនួញនិងវិនិយោគទុនរវាងខេត្តក្រុងទាំងពីរតាមរយៈការតាំងពិព៌ណចិន-អាស៊ាន China-ASEAN Expo និងតាមរយៈទិតភាពនៃការតាំងពិព៌ណផ្សេងៗ
– ជំរុញអោយមានការតភ្ជាប់គ្នារវាងកំពង់ផែ និងការដឹកជញ្ជួនរវាងខេត្តទាំងពីរ។ ក្នុងនោះដែរ លោកជាវ វិជ្ជាក់ អភិបាលរងខេត្តព្រះសីហនុ បានជួបកិច្ចប្រជុំទ្វេភាគីរវាងភិបាលរងក្រុងណាននីង, រវាងជាមួយក្រុមហ៊ុនឯកជន, រវាងជាមួយសាលាបច្ចេកទេសជាន់ខ្ពស់របស់ទីក្រុងណាននីង និងរវាងមជ្ឈមណ្ឌលទីផ្សារពាណិជ្ជកម្ម ចិន-អាស៊ានដ៏ធំបំផុតរបស់ទីក្រុងណាននីង…លទ្ធផលជាផ្លែផ្កាបាន៖
១. អភិបាលរងក្រុងណាននីង ប្ដេជ្ញាចិត្តបង្កើតនិងរក្សានូវយន្ដការនៃការសហប្រតិបត្តិការរវាងក្រុង និងខេត្តអោយកាន់តែជិតស្និត ស្អិតរមួត (រៀបចំអោយមានក្រុមការងារទំនាក់ទំនងជាប្រចាំ ផ្ដល់នូវព៌តមាននៃតម្រូវការ និងផ្គត់ផ្គង់រវាងគ្នានិងគ្នា)។
២. ចំពោះក្រុមហ៊ុនសំណង់ខ្នាតយក្សលើការសាងសង់ហេត្ថារចនាសម្ព័ន្ធ ដូចជាសំណង់ផ្លូវហាយវេ និងក្រុមអ្នកវិនិយោគ និងក្រុមវិនិយោគទុនលើអចលនៈទ្រព្យ កំពង់ផែ សន្យានឹងមកខេត្តព្រះសហីនុក្នុងពេលដ៏ខ្លីខាងមុខនេះ
៣. សាលាបច្ចេកទេសជាន់ខ្ពស់ និងក្រុមហ៊ុនបាល់ទាត់របស់ក្រុងណាននីង សន្យានឹងធ្វើកិច្ចសហប្រតិបត្តិការ ផ្លាស់ប្តូរបទពិសោធន៍ បង្រៀនផ្ដល់នូវបច្ចេកទេសទៅតាមសំណូមពររបស់ខេត្តប្រសិនបើត្រូវការ។
៥. មជ្ឈមណ្ឌលទីផ្សារពាណិជ្ជកម្ម ចិន-អាស៊ានដ៏ធំបំផុតរបស់ទីក្រុងណាននីង បានសន្យាពង្រឹង និងធ្វើកិច្ចសហប្រតិបត្តិការធុរៈកិច្ចដោយទទួលយកទំនិញគ្រប់ប្រភេទរបស់កម្ពុជាមកតាំងលក់ និងតាមការបញ្ជារទិញរបស់អតិថិជនជនជាតិចិន។
៦. បានចូលរួមជាសាក្សីនៃការចុះអនុសារណៈយោគយល់រវាងក្រុមហ៊ុន អភិវឌ្ឍន៍កសិកម្មចិន-កម្ពុជា និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃប្រទេសកម្ពុជា។ nak