ខេត្តព្រះសីហនុ៖ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧ សាខាកាំកុងត្រូលខេត្តព្រះសីហនុ បានសហការជាមួយស្ថាប័នពាក់ព័ន្ធបានចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ត្រួតពិនិត្យទៅលើម្ហូបអាហារវេចខ្ចប់ស្រាប់ និងធ្វើតេស្តបឋមលើ បន្លែស្រស់ចិតស្រាប់ និងម្ហូបអាហារគ្រឿងសមុទ្រស្រស់(បង្គា ម៉ឹក) ដើម្បីរកសារធាតុគីមីហាមឃាត់ប្រើប្រាស់នៅក្នុងម្ហូបអាហារនៅផ្សារស្ទឹងហាវ និងផែក្នុងស្រុកស្ទឹងហាវ ។
ជាលទ្ធផលយើងពុំបានរកឃើញការដាក់លាយសារធាតុគីមីហាមឃាត់នៅលើគ្រឿងសមុទ្រ និងបន្លែចិតស្រាប់នោះទេ តែយើងបានរកឃើញ និងដកហូតទំនិញម្ហូបអាហារវេចខ្ចប់ស្រាប់ដែលហួសកាលបរិច្ច្ឆទប្រើប្រាស់មានដូចខាងក្រោមៈ
1-ទឹកដោះគោជូរ WAHAHA ចំណុះ 125ml ចំនួន 40ដប ស្មើ 5kgs
2-ទឹកដោះគោជូរ DEEDO ចំណុះ 150ml ចំនួន 96ដប ស្មើ 14.40kgs
3-ទឹកដោះគោជូរ YOKU ចំណុះ 230ml ចំនួន 120ដប ស្មើ 27.60kgs
4-ទឹកដោះគោជូរដបប្លាស្ទិក ចំណុះ 230ml ចំនួន 18ដប ស្មើ 4.14kgs
5-ទឹកផ្លែឈើចំរុះចំណុះ 755ml ចំនួន755ml ចំនួន 8ដប ស្មើ 6.40kgs
សរុបបរិមាណទំនិញដែលបានដកហូតចំនួន 47.18kgs យកទៅរក្សាទុកនៅសាខាកាំកុងត្រូលខេត្តដើម្បីធ្វើការកំទេចចោល។nak