ទីក្រុងគូរី ប្រទេសកូរ៉េ៖ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៧ ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំគណៈប្រតិភូខេត្តព្រះសីហនុ ចូលរួមពិធី បុណ្យផ្ការីកទីក្រុងគូរី (Guri Cosmos Festival 2017) និងបានថ្លែងមតិចាប់អារម្មណ៍ក្នុងពិធីបើកបុណ្យផ្ការីក ដោយឯកឧត្តម បានកោតសរសើរអំពីសក្តានុពល និងការអភិវឌ្ឍរីកចម្រើនរបស់ទីក្រុងគូរី ដែលជាបទពិសោធន៍ល្អៗដែលប្រតិភូខេត្តព្រះសីហនុអាចធ្វើជាករណីសិក្សារៀនសូត្របាន។ ឯកឧត្តម ក៏បានបញ្ជាក់អំពីការបង្កើតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងទីក្រុងគូរី និងខេត្តព្រះសីហនុ ដើម្បីបម្រើផលប្រយោជន៍រវាងប្រជាជនកម្ពុជា និងកូរ៉េ ។ តាមរយៈកិច្ចសហប្រតិបត្តិការនេះ ឯកឧត្តមបានស្នើអញ្ជើញអ្នកវិនិយោគ និងពាណិជ្ជករកូរ៉េ ទៅបណ្តាក់ទុនរកស៊ី នៅប្រទេសកម្ពុជា ជាពិសេសក្នុងខេត្តព្រះសីហនុ។
https://www.facebook.com/preahsihanoukprovincialadministration/videos/1820752584881495/