កូរ៉េ ខាងត្បូង នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៧ តបតាមការអញ្ជើញរបស់សាលាក្រុងគូរី នៃសាធារណរដ្ឋកូរ៉េ ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំគណៈប្រតិភូខេត្តចំនួន ០៨ រូប ទៅចូលរួមពិធីបុណ្យផ្ការីក របស់ទីក្រុងគូរី (Guri Cosmos Festival 2017) ចាប់ពីថ្ងៃទី២១ – ២៥ ខែកញ្ញា ឆ្នាំ២០១៧ ។
ក្នុងឱកាសដ៏មានតម្លៃនេះ ឯកឧត្តមអភិបាលខេត្ត បានជួបពិភាក្សាជាមួយលោក បាក ខ្យុង ហ៊ីអ៊ុន អភិបាលក្រុងគូរី អំពីការបង្កើតចំណងសម្ព័ន្ធមេត្រីភាពរវាងខេត្តព្រះសីហនុ និងទីក្រុងគូរី ហើយភាគីទាំងពីរបានឈានសម្រេចចុះហត្ថលេខាលើកំណត់ហេតុ ស្តីពីការបង្កើតទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងខេត្ត-ក្រុងទាំងពីរ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៧ ដែលកិច្ចសហប្រតិបត្តិការនេះរួមមានលើវិស័យសេដ្ឋកិច្ច វប្បធម៌ ទេសចរណ៍ អប់រំ កីឡា និងការគាំទ្រ នានា រវាងគ្នាទៅវិញមកទៅមក។ ក្រោយពីបានចុះហត្ថលេខាលើកំណត់ហេតុរួច ភាគីទាំងពីរបានផ្លាស់ប្តូរមតិយោបល់ និងបង្ហាញពីសក្តានុពលខេត្ត-ក្រុង រៀងៗខ្លួន ក្នុងការអភិវឌ្ឍលើវិស័យសេដ្ឋកិច្ច។TR
អត្ថបទ និងរូបភាព លោក ប្រាក់ វិសាល និង លោក ប្រាក់ សុវណ្ណ