ខេត្តព្រះសីហនុ៖ កាលពីថ្ងៃទី២៩ ខែ សីហា ឆ្នាំ២០១៧ លោក ឈិន សេងងួន អភិបាលខេត្តស្ដីទី តំណាង ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីលទ្ធផលអង្កេតថ្នាក់ជាតិ ស្តីពីការស្រាវជ្រាវនិងអភិវឌ្ឍ ផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាឆ្នាំ២០១៦ រយះពេល៣ថ្ងៃ នៅសាលាខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម ទេសរដ្ឋមន្ត្រី ឆាយ ថន រដ្ឋមន្ត្រីក្រសួងផែនការ ដែលរៀបចំដោយ អគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាជាតិ វិទ្យាសាស្ត្រនិងបច្ចេកទេសចវិទ្យា ក្រសួងផែនការ។
នាឱកាសនោះដែលលោក ឈិន សេងងួន អភិបាលរងខេត្តព្រះសីហនុ បានសំណេះសំណាល រួមទាំងបានបង្ហាញអំពីទេសចរណ៍ និងវិស័យសេដ្ឋកិច្ច របស់ខេត្តព្រះសីហនុទាំងមូល។
បន្ថែមពីលើនោះដែរ ឯកឧត្តម ទេសរដ្ឋមន្ត្រី ឆាយ ថន រដ្ឋមន្ត្រីក្រសួងផែនការ បានបង្ហាញអំពីសេចក្តីសោមនស្សរីករាយក្រៃលែង ហើយឯកឧត្តមក៏បានបន្តអោយដឹងដែរថា ការអង្កេតនេះបានឆ្លុះបញ្ចំអំពីការស្រាវជ្រាវ និងការអភិវឌ្ឍ ផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាឆ្នាំ២០១៥ នៅកម្ពុជា ហើយសម្រាប់ការស្រាវជ្រាវនិងអភិវឌ្ឍ ដែលត្រូវអនុវត្តដោយស្ថាប័ន្ថចម្បងទាំង៤ រួមមាន ស្ថាប័នអាជីវកម្មនិងស្រាវជ្រាវរដ្ឋ, គ្រឹះស្ថានអប់រំសិក្សាជាន់ខ្ពស់ សហគ្រាសអាជីវកម្ម និងអង្គការក្រៅរដ្ឋាភិបាល។
ឯកឧត្តមក៏បានបន្ថែមទៀតថាតាមលទ្ធផលនៃការអង្កេតការនេះបានបង្ហាញនូវការកើនោះងនៃចំនួនអ្នកស្រាវជ្រាវពី១៧នៅឆ្នាំ២០០២ ទៅដល់៥២នាក់ឆ្នាំ២០១៥ ក្នុងចំណោមប្រជាជន ១លាននាក់។ ជាមួយគ្នានេះ ចំនួនអ្នកបច្ចេកទេសបានកើនឡើងពី១៣ នាក់ នៅឆ្នាំ២០០២ ទៅដល់៨៣នាក់ នៅឆ្នាំ២០១៥ ក្នុងចំណោមប្រជាជន ១លាននាក់ គួរគត់សំគាល់ថាភាគរយនៃ ផ.ស.ស (GDP) ដែលបានចំនាយលើការស្រាវជ្រាវនិងអភិវឌ្ឍបានកើនឡើងពី០.០៥ ភាំគរយនៅឆ្នាំ២០០២ ទៅដល់០.១២ ភាគរយនៅឆ្នាំ២០១៥។
ជាចុងក្រោយឯកឧត្តម បានថ្លែងអោយដឹងថាសិក្ខាសាលានេះពិតជាសំខាន់ដែលបានចែករំលែកនូវចំនេះដឹងស្តីលទ្ឋផលនៃការអង្កេតលើការស្រាវជ្រាវ និងអភិវឌ្ឍផ្នែកវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា ឆ្នាំ២០១៦សំដៅជាចម្បងគឺដើម្បីការរៀបចំផែនការ រៀបចំគោលនយោបាយ និងធ្វើសេចក្តីសម្រេចចិត្តដែលមានលក្ខណៈសត្យានុម័ត។TR
(រូបភាព និងអត្ថបទដោយ៖ សម្បត្តិ សំណាង)