Home / ព័ត៌មានទូទៅ / កិច្ចប្រជុំបូក​សរុប​លទ្ធផល​សកម្មភាព​ការងារឆមាសទី១ ឆ្នាំ២០១៦

កិច្ចប្រជុំបូក​សរុប​លទ្ធផល​សកម្មភាព​ការងារឆមាសទី១ ឆ្នាំ២០១៦

ខេត្តព្រះសីហនុ៖ នារសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦ នៅសាលាខេត្តព្រះសីហនុបាន រៀបចំនូវកិច្ចប្រជុំបូកសរុប លទ្ធផលសកម្មភាពការងារឆមាសទី១ ឆ្នាំ២០១៦

របស់់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តព្រះសីហនុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមនាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តព្រះសីហនុ និងមានការអញ្ជើញចូលរួមពី ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ លោក លោកស្រី អភិបាល អភិបាលរងខេត្ត ក្រុង ស្រុក ភូម ឃុំ មន្ទីរពាក់ព័ន្ធនានាជុំវិញខេត្តព្រះសីហនុផងដែរ។

ក្នុងឱកាសនេះឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុក៏បានមានប្រសាសន៍ឲ្យដឹង របាយការណ៍សង្ខេបពីសកម្មភាពក្រុមការងារថ្នាក់ជាតិនិងថ្នាក់ខេត្តបានចុះជួយជាមួយថ្នាក់ក្រុងស្រុកនិងជំនួយការសរុបចំនួន១៩លើកដើម្បីដាក់ផែនការចុះជួយតាមបណ្តាឃុំសង្កាត់ក្តាប់សំណូមពរនិងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋដល់មូលដ្ឋានរៀបចំវេទិកាសាធារណៈ និងការផ្សព្វផ្សាយដល់មន្រ្តីរាជការ ប្រជាពលរដ្ឋ ក្រុមប្រឹក្សា ឃុំ មេភូមិ អង្គការសង្គមស៊ីវិល។

ឯកឧត្តមនាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ក៏បានមានប្រសាសន៍ផ្តាំផ្ញើ
-សូមឲ្យមានដំណោះស្រាយបញ្ហាកង្វះទឹក ឲ្យបានទាន់សភាពការណ៍
-ពុះពារដោះស្រាយបញ្ហាដីធ្លី ជូនប្រជាពលរដ្ឋ
-ជំរុញប្រជាពលរដ្ឋឲ្យធ្វើកសិករ និងប្តូរមុខរបរដែលទាក់ទងនិងការបំផ្លាញព្រៃឈើ
-ត្រូវពិភាក្សាគ្នាដើម្បីទប់ស្កាត់នឹងបញ្ហាគ្រឿងញៀន
-សូមឲ្យរៀបចំតារាងបូកសរុបអំពីការងារកន្លង ដូចជាចំនួនភ្ញៀវទេសចរណ៍ការកើននិងថយចុះសេដ្ឋកិច្ចព្រមទាំងយកចិត្តទុកដាក់បន្ថែមលើបញ្ហាគ្រោះថ្នាក់ចរាចរណ៍ផងដែរ។ TR

អត្ថបទ និងរូបភាព លោក គឹម សម្បត្តិ

01

02

03

04

05