Home / ព័ត៌មានទូទៅ / សិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការលើកកម្ពស់ការថែទាំកុមារតាមរយៈបញ្ជូនកុមារ ៣០ភាគរយ ពីមណ្ឌល…

សិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការលើកកម្ពស់ការថែទាំកុមារតាមរយៈបញ្ជូនកុមារ ៣០ភាគរយ ពីមណ្ឌល…

ខេត្តព្រះសីហនុ៖ កាលពីថ្ងៃទី២៤ ខែ សីហា ឆ្នាំ២០១៧ នៅសាលប្រជុំសាលាខេត្តព្រះសីហនុ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន បានបើកសិក្ខាសាលាផ្សព្វផ្សាយផែនការប្រតិបត្តិការថ្នាក់ខេត្តឆ្នាំ២០១៦-២០១៨ ស្តីពីការលើកកម្ពស់ការថែទាំកុមារតាមរយៈបញ្ជូនកុមារ ៣០ភាគរយ ពីមណ្ឌលថែទាំកុមារទៅរស់នៅជាមួយគ្រួសារក្នុងសហគមន៍វិញ ក្រោមអធិបតីភាពលោកជំទាវ ច័ន្ទ ហារ៉ានវដ្ដី អនុរដ្ឋលេខាធិកាក្រសួងសង្គមកិច្ច អតីតយុវជន និងលោក គង់ វីតាណៈ អភិបាលរងខេត្តព្រះសីហនុ ។

លោក គង់ វីតាណៈ អភិបាលរងខេត្តព្រះសីហនុបានមានមតិស្វាគមន៍ក្នុងសិក្ខាសាលាក្នុងផែនការប្រតិបត្តិក្នុងខេត្តព្រះសីហនុ ស្ដីពីការធ្វើសមាហរណកម្មកុមារ ៣០ភាគរយ ពីមណ្ឌលថែទាំទៅគ្រួសារក្នុងសហគមន៍វិញពីឆ្នាំ២០១៦ ដល់ឆ្នាំ២០១៨ ដែលអនុវត្តកន្លងមក ដែលចាំបាច់បង្វែកុមារពីមណ្ឌលថែរទាំកុមារប្រមាណ ៣០ភាគរយ ទៅកាន់គ្រួសារ ឬសហគមន៍វិញដែលត្រូវការមានសហប្រតិបត្តិការជាមួយអាជ្ញាធរដែនដី អង្គការពាក់ព័ន្ធ និងមន្ទីរអង្គភាពនានាផងដែរ ។ 

លោកជំទាវ ច័ន្ទ ហារ៉ានវដ្ដី អនុរដ្ឋលេខាធិកាក្រសួងសង្គមកិច្ច អតីតយុវជន បានមានប្រសាសន៍ថា សិក្ខាសាលាផ្សព្វផ្សាយផែនការប្រតិបត្តិការថ្នាក់ខេត្ត២០១៦-២០១៨ ស្តីពីការលើកកម្ពស់ការថែទាំកុមារតាមរយៈបញ្ជូនកុមារ ៣០ភាគរយ ពីមណ្ឌលថែទាំកុមារទៅរស់នៅជាមួយគ្រួសារក្នុងសហគមន៍វិញ ដើម្បីឱ្យអាជ្ញាធរខេត្ត មន្ទីរ អង្គភាពពាក់ពន្ធ អង្កការសង្គមស៊ីវិលដែលកំពុងធ្វើសកម្មភាពជាមួយកុមារនៅតាមមណ្ឌលនានាក្នុងបណ្តាខេត្តមានការយល់ដឹង ដើម្បីបញ្ជូនកុមារដែលបានរស់នៅក្នុងមណ្ឌលឱ្យពួក គេបានទៅរួមរស់ជាមួយក្រុមគ្រួសារក្នុងសហគមន៍វិញ ដោយសារតែបញ្ហាក្រីក្រទើបឪពុក ម្តាយយកកុមារមកផ្ញើនៅតាមមណ្ធលជួយអប់រំ បណ្តុះបណ្តាលឱ្យពួកគេមានការយល់ដឹង នឹងវិលទៅរស់នៅជា មួយក្រុមគ្រួសារវិញ ។ ដោយសារតែបច្ចុប្បន្ននេះ កុមារភាគច្រើនមិនមែនជាកុមារកំព្រារទេ គឺពួកគេជាកុមារក្រីក្ររ ខ្វះការអប់រំបណ្តុះបណ្តាល ដូច្នេះយើងយកពួកគេមកជួយបណ្តុះបណ្តាលនិងបញ្ជូនឱ្យពួក គេទៅរស់នៅជាមួយក្រុមគ្រួសារក្នុងសហគមន៍វិញ ។ ហើយបញ្ហានេះ ជាបន្ទុករបស់រដ្ឋបាលខេត្ត អង្គការសង្គមស៊ីវិល ដែលកំពុងប្រតិបត្តិការនៅតាមបណ្តាខេត្តនានា ជួយដល់កុមារតាមថ្នល់ ដើម្បីឱ្យពួកគេបានចូលសិក្សា អប់រំដូចរៀនសូត្រដូចកុមារដទៃទៀតផងដែរ ។

សូមបញ្ជាក់ថា នៅខេត្តព្រះសីហនុ មានអង្គការម្លប់តាប៉ាង កំពុងធ្វើប្រតិបត្តិការជាមួយកុមារនៅតាមចិញ្ចើមថ្នល់ ដើម្បីឱ្យកុមារបានចូលសិក្សានៅតាមសាលារដ្ឋ និងនៅតាមមណ្ឌលស្នាក់នៅបានសិក្សារៀនសូត្រ និងមានមណ្ឌលសំចតជាច្រើនកន្លែងផ្សេងទៀតក្នុងខេត្តព្រះសីហនុ ៕TR

អត្ថបទ និងរូបភាព ក្រុមគេហទំព័រខេត្ត

#រដ្ឋបាលខេត្តព្រះសីហនុ#អភិវឌ្ឍន៍លើគ្រប់វិស័យ

l1 l2 l3 l4 l5 l6 l7 l8