ខេត្តព្រះសីហនុ៖ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ លោក គង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុ និងលោក ម៉មនី ជីវិត នាយកទីចាត់ហិរញ្ញវត្ថុ បានពាំនាំយកនូវថវិការចំនួន១លានរៀល របស់ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ យកទៅប្រគេនទៅដល់ព្រះចៅអធិការវត្តឥន្ទញ្ញាណ (ហៅវត្តក្រោម) ដោយឯកឧត្តមបានឃើញអំពីភាពខ្វះខាតនៅក្នុងការប្រលង នៃពុទ្ធិកវិទ្យាល័យក្នុងរយះពេល៣ថ្ងៃនេះ។
ក្នុងនោះព្រះចៅអធិកាវត្តបានថ្លែងអំណគុណទៅដល់ឯកឧត្តមអភិបាលខេត្តព្រះសីហនុដែលតែងតែយកចិត្តទុកដាក់ចំពោះវិស័យសាសនា និងសុខទុក្ខប្រជារាស្រ្ដគ្រប់មច្ចុដ្ឋាន។ TR
(អត្ថបទ និងរូបភាពដោយ៖ សម្បត្តិ និង សំណាង)