ខេត្តព្រះសីហនុ៖ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦ នៅមន្ទីរវប្បធម៌ខេត្តព្រះសីហនុ បានរៀបចំវេទិកាផ្សព្វផ្សាយ និង ពិគ្រោះ យោបល់របស់ក្រុមប្រឹក្សាក្រុងព្រះសីហនុ
ស្ដីពី ការគ្រប់គ្រង និងដោះស្រាយសំណល់រឹង រាវ និងអត្តសញ្ញាណប័ណ្ណ ក្រោម អធិបតីភាព ឯកឧត្តម ជាម ហុីម ប្រធានក្រុមប្រឹក្សាខេត្ត លោកស្រី ហៀក ហុីម្លលី អភិបាលរង នៃគណៈអភិបាលខេត្ត និងលោកអភិបាលក្រុង លោក-លោកស្រីប្រធានមន្ទីរអង្គភាពពាក់ព័ន្ធបានអញ្ជើញចូលរួមផងដែរ។
គោលបំណងនៃការរៀបចំពិធីផ្សព្វផ្សាយ និងពិគ្រោះយោបល់នេះឡើង ដើម្បីបង្កើតនូវវប្បធម៌នៃការពិភាក្សា និងលើក កំពស់គណនេយ្យភាពតាមបែបប្រជាធិប្បតេយ្យតាមរយៈ ៖
– ផ្តល់ព័ត៌មានអំពីសមិទ្ធផលនានា ដែលរដ្ឋបាលក្រុងបានជួបប្រទះ
– ផ្តល់ព័ត៌មានអំពីអាទិភាពការងាររបស់ក្រុមប្រឹក្សាក្រុងសម្រាប់ឆ្នាំខាងមុខ
– ផ្តល់ឱកាសដល់ក្រុមប្រឹក្សាសង្កាត់ និងប្រជាពលរដ្ឋ លើកឡើងនូវបញ្ហា ឬយោបល់នានាជុំវិញប្រធានបទ “ការ គ្រប់គ្រង និងដោះស្រាយសំណល់រឹង រាវ និងអត្តសញ្ញាណប័ណ្ណ ជូនក្រុមប្រឹក្សាក្រុង។
– ទទួលយកនូវអនុសាសន៍ និងសំណូមពររបស់ក្រុមប្រឹក្សាសង្កាត់ និងប្រជាពលរដ្ឋ ដើម្បីយកទៅពិភាក្សា និង ឆ្លើយតប។ រតនៈ