Home / ព័ត៌មានសន្តិសុខសង្គម / ករណី ជួញដូរនិងរក្សាទុក ដោយខុសច្បាប់នូវសារធាតុញៀន នៅឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់

ករណី ជួញដូរនិងរក្សាទុក ដោយខុសច្បាប់នូវសារធាតុញៀន នៅឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់

ស្រុកព្រៃនប់៖ កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង ១៧ និង០០ នាទី កម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានបង្ក្រាបករណី ជួញដូរនិងរក្សាទុក ដោយខុសច្បាប់នូវសារធាតុញៀន មួយកន្លែង ដែលបាន ប្រព្រឹត្តនៅចំណុចភូមិដូនលយ ឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យបានចំនួន ០១ នាក់ រួមជាមួយវត្ថុតាងនិងសម្ភារៈដូចខាងក្រោម៖
-ឈ្មោះ ផៅ អ៊ាត ហៅតានំបុ័ង ភេទប្រុស ឆ្នាំកំណើត ១៩៨២ ជនជាតិ ខ្មែរ សញ្ជាតិខ្មែរ
ស្រុកកំណើតៈ ភូមិត្រពាំងធំ ឃុំត្រពាំងធំ ស្រុកកំពត ខេត្តកំពត
ទីលំនៅបច្ចុប្បន្នៈ ភូមិដូនលយ ឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ
មុខរបរៈ មិនពិតប្រាកដ
កម្រិតវប្បធម៌ៈ ថ្នាក់ទី ០៤ (ថ្មី)
លិខិតសំគាល់ខ្លួន ឬ អត្តសញ្ញាណប័ណ្ណៈ គ្មាន
-ពីបទៈជួញដូរនិងរក្សាទុក ដោយខុសច្បាប់នូវសារធាតុញៀន
វត្ថុតាងនិងសម្ភារៈចាប់យកបានរួមមាន៖
ថ្នាំញៀនមេតំហ្វេតាមីនទឹកកក (ICE) ចំនួន ០១ កញ្ចប់ ទម្ងន់ ៥.៥១ ក្រាម (ទម្ងន់សុទ្ធ)
-ទូរស័ព្ទដែ ចំនួន ០១ គ្រឿង (មួយគ្រឿង)
-ម៉ូតូ ចំនួន ០១ គ្រឿង(មួយគ្រឿង)
ករណីខាងលើនេះកម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ចូនទៅកាន់សាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនិតិវិធីតាមផ្លូវច្បាប់ ។

1