ស្រុកព្រៃនប់៖ ព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧នេះ កងកម្លាំងមានសមត្ថកិច្ចខេត្តព្រះសីហនុ បានដឹកនាំសហការី ចុះពិនិត្យទីតាំងជាក់ស្តែងដែលរងស្ថានភាពទឹកជំនន់ដោយទឹកភ្លៀង នៅស្រុកព្រៃនប់ ចាប់ពីតំបន់វាលស្រែក្រោម ប្រឡាយទទឹង ភូមិបែកក្រង់ រហូតដល់ឃុំព្រៃនប់ នៅស្រុកស្ទឹងហាវ និងស្រុកកំពង់សីលា។
ស្ថានភាពទឹកជំនន់ មិនមានគ្រោះមហន្តរាយធ្ងន់ធ្ងរ នោះទេ មានទឹកឡើងចូលផ្ទះប្រជាពលរដ្ឋមួយចំនួនដែលសង់នៅតាមតំបន់ទំនាប ក្បែរប្រឡាយ និង មាត់អូរ តែមិនមានគ្រោះថ្នាក់ដល់អាយុជីវិត និង ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋឡេីយទេ៕ TR
#រដ្ឋបាលខេត្តព្រះសីហនុ#ជួយសម្រាលរាល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋ