Home / ព័ត៌មានទូទៅ / យប់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧ ទូទាំងស្រុកព្រៃនប់មានភ្លៀងធ្លាក់មួយមេយ៉ាងធំ និងបានជន់លិចតំបន់…

យប់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧ ទូទាំងស្រុកព្រៃនប់មានភ្លៀងធ្លាក់មួយមេយ៉ាងធំ និងបានជន់លិចតំបន់…

ស្រុកព្រៃនប់៖ កាលពីយប់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧ ទូទាំងស្រុកព្រៃនប់មានភ្លៀងធ្លាក់មួយមេយ៉ាងធំ ហើយបន្តធ្លាក់ រហូតមកដល់ព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧នៅមិនទាន់រាំង ធ្វើឲ្យតំបន់មួយចំនួននៅតាមបណ្តោយផ្លូវជាតិលេខ៣ និងលេខ៤កំពុងរង់ការជន់លិច ដោយសាជំនន់ទឹកភ្លៀង ផ្លូវលំមួយចំនួនកំពុងប្រឈមនឹងការកាត់ផ្តាច់។

ក្នុងនាមរដ្ឋបាលស្រុក លោក សរ កក្កដា អភិបាលនៃគណៈអភិបាលស្រុក និងមន្ត្រីក្រោមឱវាទ បាន និងកំពុងចុះពិនិត្យគ្រប់ទីកន្លែង និងបានអំពាវនាវឲ្យបណ្តាឃុំដែលមានការជន់លិចតាមដានជាប្រចាំ រួចរាយកាណ៍ជាបន្ទាន់មករដ្ឋបាលស្រុក ក្នុងករណីមានការប៉ះពាល់ដល់អាយុជីវិតប្រជាពលរដ្ឋ ខូចខាតផ្ទះសម្បែង…។ល។ ជាមួយគ្នានេះដែរ បណ្តាអង្គភាព មានសមត្ថកិច្ចមួយចំនួនកំពុងត្រៀមកម្លាំង និងមធ្យោបាយជួយសង្រោះផងដែរ។

ដោយសេចក្តីព្រួយបារម្ភ និងការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងមន្ត្រីក្រោមឱវាទ បានអញ្ជើញចុះពិនិត្យស្ថានភាពប្រជាពលរដ្ឋ និងទីតាំងដែលទទួលរងជន់លិចដោយសារជំនន់ទឹកភ្លៀង កាលពីយប់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧ ហើយបន្តធ្លាក់រហូតមកដល់ព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧នៅតែមិនទាន់រាំង។nak

#រដ្ឋបាលខេត្តព្រះសីហនុ#ជួយសម្រាលរាល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋ

c1 c2 c3 c4 c5