ខេត្តព្រះសីហនុ៖ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧ មន្ទីររៀបចំដែនដីនគរូប នីយកម្មសំណង់ និងសុរិយោដីខេត្តព្រះសីហនុ បានរៀបចំប្រជុំបិទផ្សាយទិន្នន័យជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យដីធ្លីលក្ខណៈជាប្រព័ន្ធភូមិ៣ សង្កាត់លេខ៣ ក្រុង ខេត្តព្រះសីហនុ ដោយមានការចូលរួមពី លោក ស្រ៊ុន ស្រ៊ន់ អភិបាលរងខេត្តព្រះសីហនុ ។
លោក ស្រ៊ុន ម៉ាប់ អនុប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តព្រះសីហនុ មានឱ្យដឹងថា ភូមិ៣ សង្កាត់៣ ក្រុង ខេត្តព្រះសីហនុ បានប្រកាសតំបន់វិនិច្ឆ័យម្តងរួចមកហើយ កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០០៥ បានបិទផ្សាយនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០០៨ និងចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនៈវត្ថុថ្ងៃទី២៣ ខែតុលា ឆ្នាំ២០០៩ ។ ដោយឡែកការចុះបញ្ជីដីធ្លីបំពេញបន្ថែម នៅភូមិ៣ សង្កាត់លេខ៣ (តំបន់ខាងកើតស្ថានីយរថភ្លើង) ក្រុង ខេត្តព្រះសីហនុ ជាទីតាំងស្មុគស្មាញជាតំបន់មានការ ពាក់ពន្ធ័ដីឯកជនរបស់រដ្ឋ (ស្ថានីយរថភ្លើង) បានប្រកាសតំបន់វិនិច្ឆ័យកាលពីថ្ងៃ២៦ ខែមេសា ឆ្នាំ២០១៧កន្លងមក ។
ការបិទផ្សាយជាសាធារណៈនូវឯកសារសុរិយោដី និងបញ្ជីឈ្មោះ អ្នកកាន់កាប់ដីនាពេលនេះ គឺក្រុមការងារចុះបញ្ជីដីធ្លី បានធ្វើការវាស់វែង និងប្រមូលទិន្នន័យកន្លងមកភូមិ៣ សង្កាត់៣ ក្រុង ខេត្តព្រះសីហនុ ដើម្បីសាធារណៈជន និងអង្គភាពនានា ដែលមានការពាក់ព័ន្ធ នឹងដីធ្លីក្នុងតំបន់វិនិច្ឆ័យខាងលើ ចូលរួមពិនិត្យលើទិន្នន័យដែលមាននៅក្នុងឯកសារ នៃការវិនិច្ឆ័យ ដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវ ឬខុសឆ្គងដែលត្រូវកែតម្រូវ ឬជំទាស់លើទិន្នន័យទាំងនោះរយៈពេល ១៥ថ្ងៃ (ដំណាក់កាលទី៣) ដើម្បីឈានទៅសម្រេចលើឯកសារ (ដំណាក់កាលទី៤) និងចេញវិញ្ញាបនបត្រសំគាល់ម្ចាស់អចលនៈវត្ថុ (ដំណាក់កាលទី៥) ភូមិ៣ សង្កាត់៣ ក្រុង ខេត្តព្រះសីហនុដែលមានក្បាលដី ៧៦ក្បាលដី ក្នុងចំណោមក្បាលដីបានស្នើសរុប ៩៥ក្បាលដី ។
ឯកឧត្តម ស្រ៊ុន ស្រ៊ន់ អភិបាលរងខេត្តព្រះសីហនុ បានមានប្រសាសន៍ថា លទ្ធផលនៃការងារចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធភូមិ៣ សង្កាត់លេខ៣ ក្នុង ខេត្តព្រះសីហនុ ឈានដល់ការប្រកាសឯកសារនៃការវិនិច្ឆ័យក្នុងថ្ងៃនេះ ដោយមានការសហការជាមួយប្រជាពលរដ្ឋជាម្ចាស់ក្បាលដី អាជ្ញាធរ សង្កាត់ និងមន្ត្រីជំនាញចូលរួមក្នុងដំណើរការចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធរហូតដល់ពេលប្រជុំបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យនាថ្ងៃនេះ ។
លោកបានលើកឡើងថា តំណាក់កាលទី៣ បន្ទាប់ពីការ ប្រកាសតំបន់វិនិច្ឆ័យ សកម្មភាពប្រតិបត្តិការបច្ចេកទេស ដើម្បីប្រមូលទិន្នន័យដែលមានការកំណត់ព្រំ វាស់វែង និងវិនិច្ឆ័យរួចកសាងឯកសារនៃការវិនិច្ឆ័យ ប្លង់សុរិយោដី បញ្ជីឈ្មោះម្ចាស់ដី ដើម្បីពិនិត្យតវ៉ារយៈពេល១៥ថ្ងៃ ដើម្បី សម្រេចការកសាងប្លង់សុរិយោដី សៀវភៅគោលបញ្ជីដីធ្លី និងការចេញប័ណ្ណកម្មសិទ្ធិឱ្យបានត្រឹមត្រូវ ជូនបងប្អូនប្រជា ពលរដ្ឋ តំណាងអង្គភាពជាម្ចាស់ដីរដ្ឋខាងលើមកពិនិត្យទិន្ន ន័យក្បាលដីរបស់ខ្លួន ឬក្បាលដីពាក់ព័ន្ធក្នុងរយៈពេលបិទ ផ្សាយ ១៥ថ្ងៃ ។ មន្ត្រីជំនាញ និងតំណាងគណៈកម្មការរដ្ឋ បាលនៅប្រចាំការបំពេញការងារទាំងថ្ងៃសៅរ៍ អាទិត្យ ឬថ្ងៃ បុណ្យជូនប្រជាពលរដ្ឋជាម្ចាស់ក្បាលដីគ្រប់ពេលវេលា។
លោកបន្តថា ប្រសិនបើក្នុងករណីទំនាស់ ឬវិវាទណា មួយ មិនអាចដោះស្រាយបានក្នុងរយៈពេល១៥ថ្ងៃ គណៈ កម្មការរដ្ឋបាល និងបញ្ជូនសំណុំរឿងទំនាស់ទៅគណៈកម្ម ការ សុរិយោដីថ្នាក់ជាតិបន្តទៀត ។ ដោយឡែកចំពោះរាល់ក្បាលដីមិនមានទំនាស់គណៈកម្មការរដ្ឋបាល អភិបាលខេត្ត ធ្វើការចុះបញ្ជីរួចចេញប័ណ្ណកម្មសិទ្ធិប្រគល់ជូនប្រជាពលរដ្ឋជាម្ចាស់ក្បាលដីនៅពេលខាងមុខ ៕nak