Home / ព័ត៌មានសន្តិសុខសង្គម / ករណីឃាត់ខ្លួនជនសង្ស័យជួញដូរសារធាតុញឿនខុសច្បាប់ នៅសង្កាត់១

ករណីឃាត់ខ្លួនជនសង្ស័យជួញដូរសារធាតុញឿនខុសច្បាប់ នៅសង្កាត់១

សង្កាត់១៖ កាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង ២១ និង៣០នាទី កម្លាំងជំនាញការិយាល័យនគរបាលគ្រឿងញៀន កម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន មួយកន្លែង ដែលបាន ប្រព្រឹត្តនៅចំណុចក្រុម៣៥ ភូមិ៣ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ ០១ នាក់ រួមជាមួយវត្ថុតាងចាប់យកបានរួមមានដូចរាយលំអិតខាងក្រោម៖
១-ឈ្មោះ សែត គ្លីន ហៅគ្លីន ភេទប្រុស ឆ្នាំកំណើត ១៩៩៣ ជនជាតិ ខ្មែរ សញ្ជាតិខ្មែរ
ស្រុកកំណើតៈ ភូមិ៣ សង្កាត់៣ ខណ្ឌមិត្តភាព ក្រុងព្រះសីហនុ ទីលំនៅបច្ចុប្បន្នៈ ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ
មុខរបរៈ កម្មកររោងចក្រ
-ពីបទៈជួញដូរដោយខុសច្បាប់នូវសារធាតុញៀន
វត្ថុតាងនិងសម្ភារៈចាប់យកបានរួមមាន៖
ថ្នាំញៀនមេតំហ្វេតាមីនទឹកកក (ICE) ចំនួន ០១ កញ្ចប់ ទម្ងន់ ០.២២ ក្រាម (ទម្ងន់សុទ្ធ)
-ទូរស័ព្ទដែ ចំនួន ០១ គ្រឿង

ករណីខាងលើនេះកម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ចូនទៅកាន់សាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនិតិវិធីតាមផ្លូវច្បាប់ ។ LSP

drug-1