Home / ព័ត៌មានទូទៅ / ពិធីប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិមន្ត្រីនគរបាលជាតិ នៃស្នងការ…

ពិធីប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិមន្ត្រីនគរបាលជាតិ នៃស្នងការ…

ខេត្តព្រះសីហនុ៖ នៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៧ បានរៀបចំប្រកាសផ្ទេរភារកិច្តតែង តាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ក្រោមអធិបតីភាព  ឯកឧត្តម ឧត្តមសេនីយឯក ប៉ែន វិបុល ប្រធាននាយកដ្ឋានបុគ្គលិក និងជាអគ្គស្នងការរងនគរបាលជាតិ និងឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ។

ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីនុ មានប្រសាសន៍កោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់មន្ត្រីនគរបាលខេត្តព្រះសីហនុ ដែលបានអនុវត្តការងាររក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈបានល្អ តាមតួនាទី ភារកិច្ច និងមានការអបអរសាទរពីប្រជាពលរដ្ឋក្នុងខេត្ត ។ ឯកឧត្តមអភិបាលខេត្តក៏បានវាយតម្លៃថា ការងារសន្តិសុខក្នុងខេត្តមានភាពល្អប្រសើរ ទោះបីនៅមានចំណុចខ្វះខាតខ្លះក៏ដោយ យើងត្រូវសហការគ្នាចូលរួមកែលម្អបន្តទៀត ។ ទន្ទឹមនឹងការអនុវត្តបានល្អយើងក៏នៅមានបញ្ហាប្រឈមជាច្រើនទៀត ដែលយើងត្រូវចូលរួមសហការទាំងអស់គ្នា ទាំងកងកម្លាំងនគរបាល អាវុធហត្ថ និងកងទ័ព ដើម្បីការពារភ្ញៀវទេសចរនិងអ្នកវិនិយោគគិន ដែលមកធ្វើការវិនិយោគនៅលើទឹកដីខេត្តព្រះសីហនុ ។

ឯកឧត្តម យន្ត មីន បានសង្កត់ធ្ងន់ឱ្យស្នងការនគរបាលខេត្ត ជាពិសេសនគរបាលចរាចរណ៍ឱ្យអនុវត្តលើពីរចំណុចឱ្យខាងតែបាន៖
១- រឹតបន្តឹងការត្រួតពិនិត្យប័ណ្ណបើកបររបស់ជនបរទេសទាំងអស់ ព្រមទាំងណែនាំឱ្យជនបរទេសដែលគ្មានប័ណ្ណបើកបរ រកអ្នកបើកបរជនជាតិខ្មែរដែលមានប័ណ្ណបើកបរត្រឹមត្រូវ ទប់ស្កាត់ការបើកបរលើសល្បឿនកំណត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងខេត្ត ។
២- រក្សាលំនឹង និងធ្វើជាឆ្អឹងខ្នងរបស់ដ្ឋបាលខេត្ត រក្សាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ។

ឯកឧត្តម ឧត្តមសេនីយឯក ប៉ែន វិបុល ប្រធាននាយកដ្ឋានបុគ្គលិក និងជាអគ្គស្នងការរងនគរបាលជាតិ មានប្រសាស៍ថា ការតំឡើងឋានន្តរសក្តិ កាផ្លាស់ប្តូតួនាទី ជារឿងធម្មតា ការកែសម្រួលការដឹកនាំការងារប្រកបដោយសុវត្ថិភាព ការគោរពការងារប្រកួតប្រជែងតាមជំនាញរឿងៗខ្លួន ។ កងកម្លាំងចរា ចរណ៍មានការរីកចំរើន និងនឿយហត់ក្នុងការបំពេញភារកិច្ច ធ្វើឱ្យគ្រោះថ្នាក់ចរាចរណ៍នៅដើមឆមាសទីមួយដើមឆ្នាំ២០១៧ មានការថយចុះ ៤៧ភាគរយ នេះជាមោទនភាពរបស់យើងទាំងអស់គ្នា ។ យើងគួររកអ្វីប្លែក និងបញ្ចូលកម្លាំងមន្ត្រីក្មេងបន្តវេន ដើម្បីធ្វើការទំនាក់ទំនងកាន់តែប្រសើរឡើង ព្រោះមន្ត្រីថ្មីមានឆន្ទៈ មានសមត្ថភាព ហើយយើងធ្វើការកែប្រែតាមខេត្តមួយចំនួនសម្រួលការងារឱ្យមានប្រសិទ្ធិភាព ។ ហើយពាក្យតិះទៀនស្ថាបនា គឺយើងត្រូវទទួលយកមកកែលម្អរទើបយើងទទួលបានជោគជ័យ ព្រមទាំងផ្តាំផ្ញើរឱ្យមន្ត្រីរបស់យើងគោរពតួនាទី ភារកិច្ច ការទទួលខុសត្រូវ សុំឲ្យស្នងការរងដែលបានទទួលតំណែងថ្មីនេះ ធ្វើជាសេនាធិការបំពេញការងារតាមជំនាញសមត្ថភាព និងធ្វើជាគំរូល្អ ជាមោទនៈភាពរបស់ខេត្តព្រះសីហនុ ៕ TR

#រដ្ឋបាលខេត្តព្រះសីហនុ#អភិវឌ្ឍន៍លើគ្រប់វិស័យ

police police1 police2 police3 police4 police5 police6 police7 police8 police9