ខេត្តព្រះសីហនុ៖ នាថ្ងៃទី២ ខែសីហា ឆ្នាំ២០១៧ មណ្ឌលអភិវឌ្ឍន៍ធនធានមនុស្សខេត្តព្រះសីហនុ សហការជាមួយទីចាត់ការគ្រប់គ្រងធនធានមនុស្សខេត្ត បានរៀបចំនូវវគ្គបណ្តុះបណ្តាលស្តីពី ការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់បែបវិមជ្ឈការ ក្រោមការអញ្ជើញបើកវគ្គបណ្តុះបណ្តាលដ៏ខ្ពង់ខ្ពស់ពីសំណាក់ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ។
នៅក្នុងវគ្គបណ្តុះបណ្តាលនេះមានគោលបំណងសំខាន់ក្នុងការឲ្យសិក្ខាកាមយល់ដឹងពីការគ្រប់គ្រងរដ្ឋបាល កិច្ចការរដ្ឋបាល ប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុ ប្រព័ន្ធកសាងផែនការ របស់ឃុំ សង្កាត់ និងនីតិវិធីក្នុងការជ្រើសរើសប្រធាន និងអនុប្រធានភូមិ។
គូរបញ្ជក់ផងដែរថាវគ្គបណ្តុះបណ្តាលនេះបានរៀបចំម្តងរួចទៅហើយការពីថ្ងៃទី២៧ និង ២៨ ខែកក្កដា ឆ្នាំ២០១៧ កន្លងទៅនេះដោយបណ្តុះបណ្តាលទៅដល់មេឃុំ ចៅសង្កាត់ ។ LSP (រូបភាព និងអត្ថបទដោយ៖សម្បត្តិ)