ស្រុកព្រៃនប់៖ ថ្ងៃទី២ ខែសីហា ឆ្នាំ២០១៧ នៅព្រឹកនេះ លោក សរ កក្កដា អភិបាលស្រុកព្រៃនប់ បានឲ្យដឹងថាគ្រូពេទ្យស្ម័គ្រចិត្តចល័តអគ្គភស្តុភាក្រសួងកាពារជាតិ សហការជាមួយអង្គការ One To One ដឹកនាំដោយលោកជំទាវ ឧត្តមសេនីយ៍ឯក តុប សារ៉ន អគ្គនាយករងអគ្គភស្តុភាហិរញ្ញវត្ថុក្រសួងការពារជាតិ បានមកផ្តល់សេវាពិនិត្យព្យាបាលធ្មេញ “ដោយមិនបង់ប្រាក់” ជូនពលរដ្ឋទូទៅ នៅក្នុងវិទ្យាល័យហ៊ុន សែន វាលរេញចាប់ពីព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៧ ដល់ពេញ១ព្រឹក ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៧ ទៀត ដូចនេះសូមប្រជាពលរដ្ឋដែលមានបញ្ហាមាត់ធ្មេញសូមអញ្ជើញមកពិនិត្យព្យាបាល ដោយមិនបង់ប្រាក់៕ TR
អត្ថបទ និងរូបភាព លោក ចាន់ ធួន