ស្រុកព្រៃនប់៖ ថ្ងៃទី ០១ ខែ កក្កដា ឆ្នាំ ២០១៧ កាលពីរសៀលថ្ងៃម៉ិញនេះឯកឧត្តម យន្ដ មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុបានអញ្ជើញជាគណៈអធិបតីក្នុងកម្មវិធីប្រកាសតែងតាំងលោក សរ កក្កដា ឲ្យឡើងជាអភិបាល នៃគណៈអភិបាលស្រុកព្រៃនប់ខេត្តព្រះសីហនុបន្ទាប់ពីលោក ទិត វុទ្ធី អភិបាល នៃគណៈអភិបាលស្រុកព្រៃនប់បានដល់ពេលបញ្ចប់អាណត្តិរបស់ខ្លួន ក្នុងអង្គប្រជុំនោះដែរលោក ទិត ប៊ុនធឿន នាយកទីចាត់ការធនធានមនុស្សសាលាខេត្តព្រះសីហនុបានអាននូវអនុក្រឹត្រ ស្ដីពីការប្រកាសតែងតាំងនៃមន្ដ្រីរាជការផងដែរ។
បន្ទាប់ពីការប្រកាសតែងតាំងអភិបាលស្រុកព្រៃនប់រួចមកលោក សរ កក្កដា បានប្ដេជ្ញាចិត្តថានិងអនុវត្តភូមិឃុំទាំង៩ ចំនុចតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាព។ បន្ថែមពីលើនេះឯកឧត្តម យន្ដ មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុបានសំនូមពរទៅលោក សរ កក្កដា ដែលទើបតែតែងតាំងឡើងជាអភិបាលស្រុកព្រៃនប់ថា៖ សូមឲ្យលោកយកចិត្តចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋដែលរស់ក្នុងស្រុកព្រៃនប់ទាំងអស់ជាពិសេសយកចិត្តទុកដាក់ទៅលើវិស័យកសិកម្មព្រោះថាប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុភាគច្រើនពឹងផ្អែកទៅលើវិស័យកសិកម្មផងដែរ ហើយឯកឧត្តមក៏បង្ហាញនូវឆន្ទៈមួយថា អ្នកធំរស់ក៏សប្បាយ អ្នកមានក៏រស់សប្បាយ អ្នកក្រក៏រស់សប្បាយ និងអ្នកខិលខូចក៏រស់សប្បាយតែត្រូវចេះកែខ្លួន៕ TR
(អត្ថបទ និងរូបភាពដោយ៖ សំណាង)