Home / ព័ត៌មានទូទៅ / កិច្ចប្រជុំស្តីពីការកែសម្រួលប្រការក្នុងសេចក្តីសម្រេចរបស់គណៈកម្មាធិការរៀបចំដែនដី…

កិច្ចប្រជុំស្តីពីការកែសម្រួលប្រការក្នុងសេចក្តីសម្រេចរបស់គណៈកម្មាធិការរៀបចំដែនដី…

ខេត្តព្រះសីហនុ៖ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧ បន្ទាប់ពីបានទទួលអនុក្រឹត្យលេខ ៧៧. អនក្រ-បក របស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពីការបង្កើតគណៈកម្មាធិការរៀបចំដែនដីនិងនគរួបនីយកម្មថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌដែលចុះថ្ងៃទី ០៧ ខែ មិថុនា ឆ្នាំ ២០១២ ដែលចំណារ និងត្រាដ៏ខ្ពង់ខ្ពស់ដោយ សម្ដេច អគ្គសេនាមហាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា រួចមកសាលាខេត្តព្រះសីហនុក៏បានអញ្ជើញមន្រ្ដីដែលពាក់ព័ន្ធជុំវិញខេត្ត ចូលរួមប្រជុំដែលដឹកនាំដោយលោក ស្រ៊ុន ស្រ៊ន់ អភិបាលរងខេត្តព្រះសីហនុ ក្នុងអង្គប្រជុំនោះក៏បានលើកឡើងអំពី៖ សេចក្ដីសម្រេច លេខ : ០៤៦/១៧ ស.ស.រ របស់រដ្ឋបាលខេត្តព្រះសីហនុដែលស្ដីពីការកែសម្រួលប្រការ១ នៃសេចក្ដីសម្រេចលេខ ២៨៣ សសរ.កបខ/១៤ ចុះថ្ងៃទី ២៧ ខែសីហា ឆ្នាំ ២០១៤ ស្ដីពីការបង្កើតគណៈកម្មាធិការរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តព្រះសីហនុ ចុះថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០១៧ ដែលចំណារ និងត្រាដោយ ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ។ TR

(អត្ថបទ និងរូបភាពដោយ៖ សំណាង)

11 22 33 44 55