Home / ព័ត៌មានសន្តិសុខសង្គម / ករណីជួញដូរគ្រឿងញៀន ០១កន្លែង នៅសង្កាត់លេខ១ ក្រុងព្រះសីហនុ

ករណីជួញដូរគ្រឿងញៀន ០១កន្លែង នៅសង្កាត់លេខ១ ក្រុងព្រះសីហនុ

សង្កាត់១៖ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង ២៣ និង០០នាទី កម្លាំងជំនាញ ការិយាល័យ នគរបាលប្រឆាំងគ្រឿងញៀន សហការជាមួយ កម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានបង្ក្រាប ករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន មួយកន្លែង ដែលបានប្រព្រឹត្តនៅចំណុចឃ្លាំងលើ សង្កាត់លេខ១ ក្រុង/ខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ ០៤ នាក់ (ស្រី០១នាក់) រួមជាមួយវត្ថុតាង និងសម្ភារៈវត្ថុតាងចាប់យកបានដូចរាយលំអិតខាងក្រោម៖
១-ឈ្មោះ អៀម សុវណ្ណារ៉ា ហៅក្រៅរ៉ា ភេទប្រុស ឆ្នាំកំណើត ១៩៨៥ ជនជាតិ ខ្មែរ សញ្ជាតិខ្មែរ
-ស្រុកកំណើតៈ ភូមិ៣ សង្កាត់៣ ខណ្ឌមិត្តភាព ក្រុងព្រះសីហនុ
-ទីលំនៅបច្ចុប្បន្នៈ បន្ទប់ជួលឃ្លាំងលើ ភូមិ៣ សង្កាត់១ ក្រុង/ខេត្តព្រះសីហនុ
-មុខរបរៈ ធ្វើសំណង់
-កម្រិតវប្បធម៌ៈ គ្មាន
-លិខិតសំគាល់ខ្លូន ឬ អត្តសញ្ញាណប័ណ្ណៈ (គ្មាន)
-ពីបទៈ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន
វត្ថុតាងនិងសម្ភារៈចាប់យកបានរួមមាន៖
ថ្នាំញៀនមេតំហ្វេតាមីនទឹកកក (ICE) ចំនួន ០១ កញ្ចប់ ទម្ងន់ ៣.៣៣ ក្រាម (ទម្ងន់សុទ្ធ)
-ទូរស័ព្ទដៃ ចំនួន ០១ គ្រឿង
២-ឈ្មោះ ឆយ ហេង ហៅក្រៅហេង ភេទប្រុស ឆ្នាំកំណើត ១៩៩៧ ជនជាតិ ខ្មែរ សញ្ជាតិខ្មែរ
-ស្រុកកំណើតៈភូមិ៥ សង្កាត់៤ ខណ្ឌមិត្តភាព ក្រុងព្រះសីហនុ
-ទីលំនៅបច្ចុប្បន្នៈ ភូមិ៥ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ
-មុខរបរៈ មិនពិតប្រាកដ
-កម្រិតវប្បធម៌ៈ ថ្នាក់ទី ០៩ (ថ្មី)
-លិខិតសំគាល់ខ្លូន ឬ អត្តសញ្ញាណប័ណ្ណៈ (គ្មាន)
-ពីបទៈជួញដូរដោយខុសច្បាប់នូវសារធាតុញៀន
សម្ភារៈចាប់យកបានរួមមាន៖
-ទូរស័ព្ទដៃ ចំនួន ០១ គ្រឿង

៣-ឈ្មោះ ប៊ុន រស្មី ហៅក្រៅម៉ី ភេទប្រុស ឆ្នាំកំណើត ១៩៩៥ ជនជាតិ ខ្មែរ សញ្ជាតិខ្មែរ
-ស្រុកកំណើតៈ ភូមិប្រលាយទឹក សង្កាត់ច្បាមន ស្រុកច្បាមន ខេត្តកំពង់ស្ពឺ
-ទីលំនៅបច្ចុប្បន្នៈ ភូមិ/ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ
-មុខរបរៈ មិនពិតប្រាកដ
-កម្រិតវប្បធម៌ៈ ថ្នាក់ទី ០៨ (ថ្មី)
-លិខិតសំគាល់ខ្លូន ឬ អត្តសញ្ញាណប័ណ្ណៈ (គ្មាន)
-ពីបទៈ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន
៤-ឈ្មោះ ជឹម ស្រីរ័ត្ន ហៅក្រៅហួយ ភេទស្រី ឆ្នាំកំណើត ២០០០ ជនជាតិ ខ្មែរ សញ្ជាតិខ្មែរ
-ស្រុកកំណើតៈ ភូមិបារ៉ាយ ឃុំវែង ស្រុកទន្លេបាទី ខេត្តតាកែវ
-ទីលំនៅបច្ចុប្បន្នៈ ភូមិ៣ សង្កាត់៣ ខណ្ឌមិត្តភាព ក្រុងព្រះសីហនុ
-មុខរបរៈ បុគ្គលិកកាស៊ីណូ
-កម្រិតវប្បធម៌ៈ ថ្នាក់ទី ០៩ (ថ្មី)
-លិខិតសំគាល់ខ្លូន ឬ អត្តសញ្ញាណប័ណ្ណៈ (គ្មាន)
-ពីបទៈ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន
សម្ភារៈចាប់យកបានរួមមាន៖
-ទូរស័ព្ទដៃ ចំនួន ០១ គ្រឿង

ករណីខាងលើនេះកម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ចូនទៅកាន់សាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនិតិវិធីតាមផ្លូវច្បាប់។

drug%e1%9f%a1