ខេត្តព្រះសីហនុ៖ ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០១៧ ឯកឧត្ដម យន្ដ មីន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុបានអញ្ជើញជាគណ:អធិបតីក្នុងកម្មវិធីចែកដីសម្បទានជូនប្រជាជនចំនួន ២៧៦ គ្រួសារដែលស្ថិតនៅក្នុងតំបន់ក្បាលទល់មុខទៅនឹងពន្ធធនាគារ ខេត្តព្រះសីហនុ។
គួរបញ្ជាក់ផងដែរថា នេះជាការចែកជូនប្រជាពលរដ្ឋលើកទី៦ ហើយ ដែលរដ្ឋបាលខេត្តបានធ្វើការចាប់ឆ្នោតបែងចែកដីឡូតិ៍ជូនប្រជាពលរដ្ឋ។ រដ្ឋបាលខេត្តនឹងនៅតែបន្តឱ្យមានការចាប់ឆ្នោតលើកក្រោយបន្តទៀត៕ TR
(អត្ថបទ និងរូបភាពដោយ៖ សម្បត្តិ សំណាង)