Home / ព័ត៌មានទូទៅ / កិច្ចប្រជុំ គណៈកម្មការ រដ្ឋបាល ក្នុងតំបន់ ធ្វើការវិនិច្ឆ័យ សង្កាត់កោះរ៉ុង

កិច្ចប្រជុំ គណៈកម្មការ រដ្ឋបាល ក្នុងតំបន់ ធ្វើការវិនិច្ឆ័យ សង្កាត់កោះរ៉ុង

ខេត្តព្រះសីហនុ៖ នារសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦ គណៈកម្មការរដ្ឋបាល ក្នុងតំបន់ ធ្វើការវិនិច្ឆ័យ សង្កាត់កោះរ៉ុង បានរៀបចំនូវកិច្ចប្រជុំ ពិភាក្សាក្នុងក្រុម

ដោយដឹកនាំកិច្ចប្រជុំដោយ លោក ឯម ភាព នាយករដ្ឋបាល នៃសាលាខេត្តព្រះសីហនុ និង ជាអនុប្រធាន គណៈកម្មការរដ្ឋបាល ក្នុងតំបន់ធ្វើការវិនិច្ឆ័យ សង្កាត់កោះរ៉ុង និងមានការអញ្ជើញចូលរួមពី អភិបាលរងក្រុង ប្រធានមន្ទីរ ដ.ស.ស.ន និងមន្រ្តីមកពី ស្ថាប័នពាក់ព័ន្ធ ដែលជា សមាជិកក្នុងក្រុម។

នៅក្នុងកិច្ចប្រជុំបានពិភាក្សាផ្តោតទៅលើចំនុចសំខាន់ៗដូចជា៖
-មធ្យោបាយធ្វើដំណើរក្នុងពេលបំពេញបេសកម្ម
-ធ្វើការប្រកាសផ្សព្វផ្សាយ ទៅដល់ប្រជាពលរដ្ឋរស់នៅ ភូមិព្រែកស្វាយ ភូមិសុខសាន្ត ភូមិកោះតូច ភូមិដើមថ្កូវ
-ចំនុចចាប់ផ្តើមបេសកម្ម
-ការត្រៀមឧបករណ៍ ។ (សម្បត្តិ)

01

02

03

04