ត្តព្រះសីហនុ៖ សិក្ខាសាលាស្តីពី ភាពជាអ្នកដឹកនាំក្នុងការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុទ្ឋនានា ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ដល់អាជ្ញាធរថ្នាក់ក្រោមជាតិ នាថ្ងៃទី២៦-២៧ ខែកក្កដា ឆ្នាំ២០១៧ ក្រោមអធិបតីភាព ឯកឧត្តមវេជ្ជៈ អ៊ឹង ភីរុន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងលោក ឈិន សេងងួន អភិបាលរងខេត្តព្រះសីហនុ។
សិក្ខាសាលានេះមានគោលបំណងសំខាន់ៗចំនួន៣គឺចង់ឱ្យសិក្ខាកាមទាំងអស់
-ពង្រឹងនូវសមត្ថភាព ភាពជាអ្នកដឹកនាំរបស់ស្ថាប័នពាក់ព័ន្ធថ្នាក់ក្រោមជាតិក្នុងការងារត្រួតពិនិត្យផលិតផលថ្នាំជក់
-ធ្វើបច្ចុប្បន្ធភាពលិខិតបទដ្ឋានគតិយុត្តិនានា ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់
-បង្កើតទំនាក់ទំនងជាមួយដៃគូរពាក់ព័ន្ធក្នុងការស្វែងរកការគាំទ្រមតិលើការបង្កើន និងអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិនានា ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់៕ TR
(រូបភាព និង អត្ថបទដោយ ៖ សម្បត្តិ)