ខេត្តព្រះសីហនុ៖ ថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០១៧ លោកជំទាវ គួច ចន្ថា សមាជិកក្រុមប្រឹក្សាខេត្តព្រះសីហនុ និងលោកជំទាវ គឹម ញ៉ យន្តមីន បានអញ្ជើញចូលរួមក្នុងកម្មវិធី ប្រគេនរូបព្រះអង្គបដិមានៅវត្តសុវណ្ណ គង្គា ហៅវត្តសាមគ្គី។
ទានដែលត្រូវប្រគេនរួមមាន៖ រូបព្រះអង្គបដិមា ១ ដែលធ្វើអំពីថ្មកែវ ព្រះភ្នែនមានទំហំ ០,៨០m កម្ពស់ ១,២០ m ទានចំណាំវស្សា ២គូរ បច្ច័យ ២៤០០០០០រៀល និងប្រាក់ដុល្លា ៨០ដុល្លា បាឡុង ១ ព្រមទាំងគ្រឿងបរិភោគឧបភោគផ្សេងៗទៀត។
(អត្ថបទ និងរូបភាពដោយ៖ សំណាង)