ខេត្តព្រះសីហនុ៖ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧ នៅសាលាខេត្តព្រះសីហនុ បាននូវកិច្ចបណ្តុះបណ្តាលរំលឹកឡើងវិញ ស្តីពីការងារអត្រានុកូលដ្ឋាន នាថ្ងៃទី ២៤ ២៥ ខែកក្កដា ឆ្នាំ២០១៧នេះទៅដល់មន្រ្តីក្រុង ស្រុក ខណ្ខ ជាពិសេសទៅដល់មន្រ្តីអត្រានុកូលដ្ឋានផ្ទាល់ ក្រោមអធិបតីភាពលោក ជាវ វិជ្ជាក់ អភិបាលរងខេត្តព្រះសីហនុ លោក ខេង សុផាត អនុប្រធាននាយកដ្ឋានអត្រានុកូលដ្ឋាន។
នាឱកាសបើកនូវវគ្គបណ្តុះបណ្តាលនេះលោក ខេង សុផាត អនុប្រធាននាយកដ្ឋានអត្រានុកូលដ្ឋាន បានមានមតិណែនាំ និងសារៈប្រយោជន៍នៃអង្គសិក្ខាសាលារយៈពេល២ថ្ងៃពេញនេះ និងបានស្នើសុំអោយសិក្ខាកាមទាំងអស់ចូលរួមស្តាប់ និងលើកនូវចំងល់នានាដើម្បីអោយថ្នាក់ដឹកនាំ បកស្រាយ និងចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមក។
ស្ថិតក្នុងបរិយាកាសរីករាយស្និតស្នាលប្រកបដោយកត្តិយស លោក ជាវ វិជ្ជាក់ អភិបាលរងខេត្តព្រះសីហនុ លោកបានសំដែងនូវការកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមមន្រ្តីបំពេញការងារនៅតាមក្រុង ស្រុក ឃុំ សង្កាត់ ដែល បានយកអស់នូវកម្លាំងកាយចិត្តក្នុងការបំពេញសេវាអត្រានុកូលដ្ឋានជូនបងប្អូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរនាពេលកន្លង លោកក៏បានសំណូមពរឱ្យមន្រី្តគ្រប់លំដាប់ថ្នាក់សូមចូលរួមបន្តសម្មភាពផ្តល់ជូននូសេវាមួយអោយមានតម្លាភាពជាបន្តទៀត។ មិនតែប៉ុណ្តោះលោកក៏បានថ្លែងនូវសារសំខាន់នៃឯកសារគតិយុត្តមួយនេះដែលចាំបាច់ត្រូវធ្វើនិងប្រគល់ជូនបងប្អូនប្រជាពលរដ្ឋ ព្រោះវាជាឯកសារមួយដែលជាភស្តុតាងដ៏មានតម្លៃសម្រាប់មនុស្សគ្រប់រូប សម្រាប់បញ្ជាក់អត្តសញ្ញាណ ស្ថានភាព ស៊ីវិល នៅក្នុងសង្គម និងគ្រួសារ និងត្រកូលរបស់ខ្លួនសម្រាប់ការពារសិទ្ធ សេរីភាព ផលប្រយោជន៍ កាតព្វកិច្ចក្នុងសង្គម ។ល។
ជាចុងបញ្ចប់លោក ជាវ វិជ្ជាក់ អភិបាលរងខេត្តព្រះសីហនុ ក៏បានសម្តែងនូវការវាយតម្លៃខ្ពស់ចំពោះការចូលរួមរបស់លោក លោកស្រី មន្រ្តីរាជការក្នុងកិច្ចផ្សព្វផ្សាយរយៈពេល២ថ្ងៃនេះ និងបានប្រកាសបើកវគ្គបណ្តុះបណ្តាល រួមជាមួយស្នាមញញឹម និងសាទរ។nak
(រូបភាព និងអត្តបទដោយ៖ សម្បត្តិ)