ខេត្តព្រះសីហនុ៖ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧ ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាល ខេត្តព្រះសីហនុ បានចូលរួមធ្វើសក្ខីភាពក្នុងពិធីប្រគល់ប្រាក់ចុងក្រោយគ្រប់ចំនួនរវាងអ្នកទិញ និងលោកអភិបាលបណ្តោះអាសន្ន ដើម្បីធ្វើការទូទាត់ជូនកម្មករ និយោជិតរោងចក្រRCI នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧ ខាងមុខ។
ដើម្បីអបអរសាទរជាមួយបងប្អូនកម្មករ និយោជិតទាំងអស់ចំពោះដំណោះស្រាយជោគជ័យនេះ ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានផ្តួចផ្តើមអោយរៀចំកម្មវិធីហូបបាយសាមគ្គីទាំងអស់គ្នា វេលាម៉ោង១១.៣០នាទីថ្ងៃត្រង់។