ខេត្តព្រះសីហនុ៖ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦ នៅសាលាខេត្តព្រះសីហនុ បានរៀបចំនូវកិច្ចប្រជុំ ផ្សព្វផ្សាយ សារាចរណែនាំ លេខ០៨ ស្តីពីនីតិវិធី បចេ្ចកទេស នៃការរៀបចំ គម្រោងថវិកា ឆ្នាំ២០១៧ក្រោមអធិបតីភាព លោក សុខ ផន អភិបាលរង នៃគណៈអភិបាល ខេត្តព្រះសីហនុ ព្រមទាំងមានការអញ្ជើញ ចូលរួមពី សំណាក់លោក លោកស្រី ក្រុមប្រឹក្សា អភិបាលក្រុង ស្រុក ប្រធានភូមិ ឃុំ សង្កាត់ និងមន្រ្តីពាក់ព័ន្ធនានា ជុំវិញ ខេត្តព្រះសីហនុផងដែរ។
នៅក្នុងកិច្ចផ្សព្វផ្សាយ សារាចរណែនាំ លេខ០៨ បានផ្តោតសំខាន់ទៅលើ មាត្រា៣៥ នៃច្បាប់ស្តីពីរបបហិរញ្ញវត្ថុ និងការគ្រប់គ្រង ទ្រព្យសម្បត្តិ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលបានបែងចែក គម្រោងថវិកា ប្រចាំឆ្នាំជា៣ ដំណាក់កាល គឺ៖
ដំណាក់ទី១៖ ការរៀបចំផែនការយុទ្ឋសាស្រ្តថវិកា ពីខែមិនា ដល់ ខែឧសភា
ដំណាក់ទី២៖ ការរៀបចំកញ្ចប់ថវិកាពីខែមិថុនា ដល់ ខែ កញ្ញា
ដំណាក់ទី៣៖ ការអនុម័តថវិកា ខែតុលា ដល់ ខែធ្នូ
បន្ថែមពីលើនោះផងដែរក្នុងកិច្ចផ្សព្វផ្សាយក៏បានណែនាំពី៖
-គម្រោងចំនូល
-គម្រោងចំណូលចរន្ត
-គម្រោងចំណូលចរន្តសម្រាប់ចំណាយវិនិយោគ
-គម្រោងចំណាយ
-គម្រោងចំណាយរបស់រដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ឃុំ ខណ្ឌ សង្កាត់
-ការរៀបចំគម្រោងចំណាយ
-ការរៀបចំគម្រោងចំណាយចរន្ត
-មធ្យោបាយ និង សេវា (បន្ទុកបុគ្គលិក ការទិញ និងសេវាកម្ម)
-ចំណាយអន្តរាគមន៍សាធារណៈ (អត្ថប្រយោជន៍សង្គម និង ឧបត្ថម្ភធន)
-ចំណាយផ្សេងៗ (ពន្ធ និងអាករ)
-ចំណាយមិនបានគ្រោងទុក
-ការរៀបចំគម្រោងចំណាយមូលធន
-អចលកម្ម (អចលកម្មអរូបី និងអចលកម្មរូបី)
-ការរៀបចំគម្រោងចំណាយរបស់សង្កាត់ដែលបានមកពីការបែងចែកពន្ធអចលនទ្រព្យ
-វិធីសាស្រ្តក្នុងការរៀបចំគម្រោងចំណូល ចំណាយថវិកា
-ការរៀបចំគម្រោងចំណូល
-ការរៀបចំគម្រោងចំណាយ
-ការបរិច្ឆេទនៃការរៀបចំ និងអនុម័តគម្រោងថវិកា
-យន្តការគាំទ្រការរៀបចំគម្រោងថវិកា។ (សម្បត្តិ)