Home / ព័ត៌មានទូទៅ / ឯកឧត្តមអភិបាលខេត្ត បានផ្ដល់បទសម្ភាសន៍ជាមួយក្រុមការងារ ទូរទស្សន៍ជាតិទីក្រុងណាននីង-ចិន

ឯកឧត្តមអភិបាលខេត្ត បានផ្ដល់បទសម្ភាសន៍ជាមួយក្រុមការងារ ទូរទស្សន៍ជាតិទីក្រុងណាននីង-ចិន

ខេត្តព្រះសីហនុ៖ ថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០១៧ ឯកឧត្តម យន្ដ មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុបានផ្ដល់បទសម្ភាសន៍ជាមួយក្រុមការងារ ទូរទស្សន៍ជាតិទីក្រុងណាននីង នៃសាធារណរដ្ឋប្រជាមានិត ចិន។ ឯកឧត្តម យន្ដ មីន អភិបាល  នៃគណៈអភិបាលខេត្តព្រះសីហនុបានលើកឡើងថា ចាប់តាំងពីទីក្រុងណាននីង និងខេត្តព្រះសីហនុបានបង្កើតទំនាក់ទំនងទីក្រុងសម្ព័ន្ធមេត្រីភាពក្នុងឆ្នាំ២០០៧ យើងបានថែរក្សាទំនាក់ទំនងមិត្តភាព និងការផ្លាស់ប្ដូរញឹកញាប់។

ទន្ទឹមនឹងនោះដែរយើងក៏បានធ្វើដំណើរទស្សនកិច្ច ទៅតាមវិធីផ្សេងៗគ្នា និងការចូលរួមវេទិកា កិច្ចប្រជុំ តាំងពិពណ៍នានា និងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម កសិកម្ម ទេសចរណ៍ វប្បធម៌ និងអប់រំឲ្យចេញលទ្ធផលផ្លែផ្កា ជាពិសេសខ្ញុំអោយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងទីក្រុងណាននីង និងខេត្តព្រះសីហនុ ជាពិសេសសហការលើវិស័យទេសចរណ៍ និងពាណិជ្ជកម្ម ។

(រូបភាព និងអត្តបទ៖សម្បត្តិ សំណាង)

p1