Home / ព័ត៌មានទូទៅ / រដ្ឋបាលខេត្តព្រះសីហនុ បើកវេទិការសាធារណៈពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋនៅក្រុងព្រះសីហនុ (វីដេអូ)

រដ្ឋបាលខេត្តព្រះសីហនុ បើកវេទិការសាធារណៈពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋនៅក្រុងព្រះសីហនុ (វីដេអូ)

ខេត្តព្រះសីហនុ៖ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧ រដ្ឋបាលខេត្តព្រះសីហនុ បានបើកវេទិការសាធារណៈពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋនៅក្រុងព្រះសីហនុ ដែលបានការអញ្ជើញជាគណៈអធិតីពីសំណាក់ ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ។

ពាក់ព័ន្ធនឹងបញ្ហាទាំងអស់នេះ ប្រជាពលរដ្ឋដែលបានចូលរួម បានស្នើសុំដល់អាជ្ញាធរពាក់ពន្ធ័ ជួយពិនិត្យ និងដោះស្រាយ ក្នុងការសាងសង់ផ្លូវថ្នល់ ប្រព័ន្ធលូ តបណ្តាញអគ្គីសនី ទឹកស្អាត ការផ្ដល់ប័ណ្ឌិកម្មសិទ្ធិដីធ្លី និងជួយជុសជុលផ្លូវខូចខាត់ក្នុងភូមិ។ កង្វល់ទាំងអស់នេះត្រូវបានប្រជាពលរដ្ឋ រសនៅក្នុងសង្កាត់ទាំង២លើកឡើង
ក្នុងវេទិការពិគ្រោះយោបល់ រវាង ឯកឧត្តម ជាម ហ៊ីម និងឯកឧត្តម យន្ត មីន ដែលមានការចូលរួមពីអង្គភាពជុំនាញពាក់ព័ន្ធក្នុងខេត្តព្រះសីហនុ។

នៅក្នុងវេទិការពិគ្រោះយោបល់នេះ ឯកឧត្តម យន្ត មីនអភិបាលខេត្តបានទទួលយកសំណូមពរ របស់ប្រជាពលរដ្ឋ និងសម្រេចសាងសង់ផ្លូវមួយខែ្សបង្ហើយ មានប្រវែង៥៩ម៉ែត្រ នៅសង្កាត់លេខ៤ជូនប្រជាពលរដ្ឋ ព្រមទាំងបានអៈអាងជួយដោះស្រាយ និងបានជំរុញឱ្យមានការពិនិត្យពីគ្រប់ស្ថាប័ន្ធជំនាញពាក់ព័ន្ធទាំងអស់ ដោះស្រាយរាល់បញ្ហាដែលបងប្អូនប្រជាពលរដ្ឋបានលើកឡើងក្នុងវេទិការ សាធារណៈនេះ ដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋលើកលែងតែអ្នករំលោភបំពានដោយខុសច្បាប់ អាជ្ញាធរមិនទទួលខុសត្រូវឡើយ៕ TR

1122334455667788

 

https://www.facebook.com/preahsihanoukprovincialadministration/videos/1790996354523785/

https://www.facebook.com/preahsihanoukprovincialadministration/videos/1790987167858037/

https://www.facebook.com/preahsihanoukprovincialadministration/videos/1790960397860714/