Home / ព័ត៌មានសន្តិសុខសង្គម / បង្រ្កាបករណី ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននៅភូមិ២ សង្កាត់១…

បង្រ្កាបករណី ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននៅភូមិ២ សង្កាត់១…

សង្កាត់១៖ កាលពីថ្ងៃទី ២៩ ខែ មិថុនា ឆ្នាំ ២០១៧ វេលាម៉ោង ១៩ និង ៣០ នាទី កម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានបង្រ្កាបករណី ជួញដូរ និង ប្រើប្រាស់ដោយខុសច្បាប់នូវសារ ធាតុញៀន មួយកន្លែង ដែលបានប្រព្រឹត្តនៅចំណុចក្រុមទី១ ភូមិ២ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យបានចំនួន ០៥ នាក់ និង ចាប់យកសម្ភារៈវត្ថុតាង ដូចរាយលំអិតដូចខាងក្រោម៖
១.ឈ្មោះ អ៊ុង ពៅ ហៅក្រៅម៉ៅ ភេទប្រុស អាយុ ២៣ ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ
-ស្រុកកំណើតៈភូមិ១ សង្កាត់១ ខណ្ឌមិត្តភាព ក្រុងព្រះសីហនុ
-ទីលំនៅបច្ចុប្បន្នៈ ក្រុម១ ភូមិ២ សង្កាត់១ ក្រុង/ខេត្តព្រះសីហនុ
-មុខរបរៈ រត់តុការ
-លិខិតសម្គាល់ខ្លួនៈ ឬ អត្តសញ្ញាណបណ្ណ័ៈ គ្មាន
-ពីបទៈ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន
២.ឈ្មោះ តេង ជិនតាន់ ហៅក្រៅកប៉ាល់ភ្លើង ភេទប្រុស អាយុ ២០ ឆ្នាំ ជនជាតិខ្មែរ
-ស្រុកកំណើតៈភូមិ/ឃុំជីខ ស្រុកស្រែអំបិល ខេត្តកោះកុង
-ទីលំនៅបច្ចុប្បន្នៈ ស្នាក់នៅបណ្តោះអាសន្ន សង្កាត់១ ក្រុង/ខេត្តព្រះសីហនុ
-មុខរបរៈ កម្មករទឹកស្អាត
-កម្រិតវប្បធម៌ៈ ថ្នាក់ទី ០៥ (ថ្មី)
-លិខិតសម្គាល់ខ្លួនៈ ឬ អត្តសញ្ញាណបណ្ណ័ៈ គ្មាន
-ពីបទៈ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន
៣.ឈ្មោះ ញ៉ុល វីណា ហៅក្រៅជីវ ភេទប្រុស អាយុ ២៧ ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ
-ស្រុកកំណើតៈភូមិ១ សង្កាត់១ ខណ្ឌមិត្តភាព ក្រុងព្រះសីហនុ
-ទីលំនៅបច្ចុប្បន្នៈ ក្រុម១ ភូមិ២ សង្កាត់១ ក្រុង/ខេត្តព្រះសីហនុ
-មុខរបរៈ ព្រូរថយន្ត
-កម្រិតវប្បធម៌ៈ ថ្នាក់ទី ០៧ (ថ្មី)
-លិខិតសម្គាល់ខ្លួនៈ ឬ អត្តសញ្ញាណបណ្ណ័ៈ គ្មាន
-ពីបទៈ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន
៤.ឈ្មោះ ហេម ចាន់ដារ៉ា ហៅក្រៅរ៉ា ភេទប្រុស អាយុ ២៥ ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ
-ស្រុកកំណើតៈភូមិ១ សង្កាត់១ ខណ្ឌមិត្តភាព ក្រុងព្រះសីហនុ
-ទីលំនៅបច្ចុប្បន្នៈ ក្រុម៨ ភូមិ១ សង្កាត់១ ក្រុង/ខេត្តព្រះសីហនុ
-មុខរបរៈ ជាងឈើ
-កម្រិតវប្បធម៌ៈ ថ្នាក់ទី ០៧ (ថ្មី)
-លិខិតសម្គាល់ខ្លួនៈ ឬ អត្តសញ្ញាណបណ្ណ័ៈ គ្មាន
-ពីបទៈ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន
៥.ឈ្មោះ ផន សៀវ ប៉ាវ ភេទប្រុស អាយុ ១៧ ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ
-ស្រុកកំណើ់តៈក្រុម១១ ភូមិ១ សង្កាត់១ ខណ្ឌមិត្តភាព ក្រុងព្រះសីហនុ
-ទីលំនៅបច្ចុប្បន្នៈ ក្រុម១១ ភូមិ១ សង្កាត់១ ក្រុង/ខេត្តព្រះសីហនុ
-មុខរបរៈ មិនពិតប្រាកដ
-កម្រិតវប្បធម៌ៈ ថ្នាក់ទី ០៤ (ថ្មី)
-លិខិតសម្គាល់ខ្លួនៈ ឬ អត្តសញ្ញាណបណ្ណ័ៈ គ្មាន
-ពីបទៈ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន
វត្ថុតាងនិងសម្ភារៈចាប់យកបានរួមមាន៖
-ថ្នាំញៀនមេតំហ្វេតាមីនទឹកកក (ICE) ចំនួន ០១ កញ្ចប់ ទម្ងន់ ៦.៦ ក្រាម (ទម្ងន់សុទ្ធ)
-ទូរស័ព្ទដៃ ចំនួន ០៤ គ្រឿង
-ម៉ូតូ ចំនួន ០១ គ្រឿង

ករណីខាងលើនេះកម្លាំងជំនាញបានកសាងសំណុំរឿងបញ្ចូនទៅកាន់សាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធីតាមផ្លូវច្បាប់រួចរាល់ហើយ ។

drug1