ខេត្តព្រះសីហនុ៖ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧ នៅសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានរៀបចំនូវកិច្ចប្រជុំត្រួតពិនិត្យ និងវាយតម្លៃការងារប្រចាំខែឆមាសទី១ ឆ្នាំ២០១៧ ក្រោមអធិបតីភាព ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ រួមជាមួយលោកស្រី ចាត សូរស្មីព្រះរាជអជ្ញាអមសាលាដំបូងខេត្តព្រះសីហនុ និងលោក ម៉ុង មុន្នីចរិយាប្រធានសាលដំបូងខេត្តព្រះសីហនុ។
ក្នុងឱកាសនោះលោក ម៉ុង មុន្នីចរិយា ប្រធានសាលដំបូងខេត្តព្រះសីហនុថ្លែងអំពីរបាយការណ៏ស្តីអំពីលទ្ឋផល និងវាយតម្លៃការងារប្រចាំខែឆមាសទី១ ឆ្នាំ២០១៧ ដែលបានសម្រេចបាននាពេលកន្លង ។ឆ្លៀតក្នុងឱកាស នោះលោកក៏បានលើកឡើងថាអស់រយៈពេលជាង២០ ឆ្នាំគ្រប់អភិបាលខេត្តមិនធ្លាប់មានអភិបាលខេត្តណាបានចូលរួមសំណេះសំណាលក្នុងសាលាដំបូងខេត្តព្រះសីហនុទេ ទើបតែឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុចូលកាន់តំណែងរយៈពេល២១ ខែ និង២៣ថ្ងៃបានអញ្ជើញចូលរួមសំណេះសំណាលជាមួយស្ថាប័នសាលាដំបូង និងអយ្យការនិងមន្ត្រីលេខាធិការ នៃសាលាដំបូងខេត្តនាថ្ងៃនេះ។
បន្លែមពីលើនោះដែលលោកស្រីចាត សូរស្មីព្រះរាជអជ្ញាអមសាលាដំបូងខេត្តព្រះសីហនុ រួមជាមួយលោកម៉ុង មុន្នីចរិយាប្រធានសាលដំបូងខេត្តព្រះសីហនុ បានមានប្រសាសន៏ស្រដៀងគ្នាថាការងារផ្តល់សេវាកម្មរឿងក្តីនៅសាលាដំបូងខេត្តព្រះសីហនុកន្លងមកបានជួបការលំបាកច្រើន ក៏ព្រោះតែមានបញ្ហាមួយចំនួនដូចជារឿងក្តីខ្លះគ្មានភស្តុ័តាងគ្រប់គ្រាន់ដើម្បីកាត់សេចក្តីបានឆាប់រហស័ ខុសឈ្មោះក្នុងបញ្ជីជាតិ -ល-។ ក្នុងន័យនេះលោកស្រីព្រះរាជអជ្ញា និងទាំងលោកប្រធានសាលាដំបូងខេត្តព្រះសីហនុបានធ្វើការផ្តាច់ជ្ញាចិត្តថាខិតខំបំពេញភារកិច្ចអោយបានល្អ ដើម្បីលុបបំបាត់នូវការរិះគន់នានាពីមហាជនមកលើស្ថាបន័តុលាការ រួមទាំងបានស្នើទៅដល់អង្គភាពនានាមានសមត្ថកិច្ចគ្រប់ផ្នែកក៍ដូចជាភាគីពាក់ពន្ធ័សូមចូលរួមគ្នាដោយមានតម្លាភាពទាំងអស់គ្នាដើម្បីអោយការផ្តល់សេវាកម្មរឿងក្តីនានាអោយមានតម្លាភាពនិងយុត្តិធម៍ខ្ពស់ដើប្បីប្រជាជនខេត្តព្រះសីហនុ ទាំងមូល។
ជកិច្ចបន្តឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុក៏បានជម្រុញអោយមន្ត្រីតុលាការនៅសាលាដំបូងខេត្តព្រះសីហនុ បំពេញតួនាទីអោយស្របតាមផ្លូវគតិច្បាប់ និងផ្តល់សេវាកម្មលើរឿងក្តីអោយមានយុត្តិធម៍ជូនភាគីពាក់ពន្ធ័ទាំងអស់ដើម្បីអោយប្រជាជនមានភាពទំនុកចិត្ត។ឯកឧត្តមអភិបាលខេត្តក៏បានបញ្ជាក់បន្ថែមថា រឿងក្តីនិមួយៗ ប្រសិនបើការកាត់សេចក្តីត្រឹមត្រូវតាមទម្រង់ច្បាប់ហើយនោះ គឺជាការផ្តល់យុត្តិធម៍ពិតប្រាកដ៏ជូនដល់គូរភាគីមិនថាអ្នកមាន រឺអ្នកក្រីក្រ យើងត្រូវតែផ្តល់នូវសេចក្តីយុតិ្តធម៏ជូនគាត់ដូចគ្នា រួមទាំងបានផ្តល់នូវបទពិសោធន៏ជាច្រើនដើម្បីចៅក្រម ព្រះរាជអជ្ញា មានភាពក្លាហានក្នុងការអនុវត្តន៏ច្បាប់អោយបានត្រឹមត្រូវ ដើម្បីបម្រើជូនប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុ អោយមានទំនុកចិត្តមកលើស្ថាប័នតុលាការ៕
(រូបភាព និងអត្តបទដោយ៖សម្បត្តិ )