ខេត្តព្រះសីហនុ៖ ព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧ មន្ត្រីរាជការសាលាខេត្ត ០២ រូប ដែលត្រូវចាត់បញ្ជូនទៅបំពេញបេសកកម្ម នៅក្រៅប្រទេស បានចូលជួបរាយការណ៍ និងជម្រាបលា ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្ត ទៅបំពេញបេសកកម្ម នៅសាធារណៈរដ្ឋកូរ៉េ រយៈពេល ០៣ខែ គឺចាប់ពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧ រហូតដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៧ ។ ក្នុងឱកាសនោះ ឯកឧត្តមអភិបាល បានផ្តាំផ្ញើរអោយមន្ត្រីដែលត្រូវចាត់បញ្ជូនទៅបំពេញបេសកកម្មខាងលើ ធ្វើយ៉ាងណា ខិតខំរៀនសូត្រ និងយកបទពិសោធន៍ដែលទទួលបានមកអភិវឌ្ឍន៍ខេត្តរបស់យើងវិញ។ ជាចុងក្រោយ ឯកឧត្តមអភិបាល បានប្រគល់ថវិកាផ្ទាល់ខ្លួនមួយចំនួន ជូនដល់មន្ត្រីទាំង ០២ រូប ដើម្បីសម្រួលដល់ការចំណាយផ្សេងៗ នៅសាធារណៈរដ្ឋកូរ៉េ និងបានជូនពរមន្ត្រីរបស់យើង អោយទទួលបានជោគជ័យ និងមានសុវត្ថិភាពទាំងទៅ និងពេលត្រឡប់មកវិញផងដែរ។ KPR