ស្រុកព្រៃនប់៖ នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧នេះ លោក សរ កក្កដា អភិបាលរងស្រុកព្រៃនប់ តំណាងឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ បាននាំយកកុំព្យូទ័រលើតុមួយឈុត រួមជាមួយនឹងម៉ាស៊ីនព្រីន១គ្រឿង ប្រគល់ជូន លោកនាយក សាលាជំម្ពូខ្មៅដែលជាសាលានៅឆ្ងាយពីប្រជុំជន ស្ថិតនៅភូមិជម្ពូខ្មៅ ឃុំទួលទទឹង ស្រុកព្រៃនប់ ។ ជាមួយគ្នានោះលោក កែវ ឡាយ ប្រធានមន្ទីអប់រំខេត្ត ក៏បាននាំយកអង្ករ៣បាវស្មើនឹង ១៥០គីឡូក្រាម ជូនដល់លោកគ្រូ-អ្នកគ្រូក្នុងសាលានោះផងដែរ ។ លើសពីនោះទៅទៀត លោក សរ កក្កដា បានឧបត្ថម្ភ ដល់អ្នកគ្រូ-លោកគ្រូទៅរៀនប្រើកម្មវិធីកុំព្យូទ័ររហូតដល់ចេះប្រើប្រាស់ក្នុងកិច្ចការរដ្ឋបាលនានាបន្ថែមទៀត។
សូមបញ្ជាក់ថាសាលាដាច់ស្រយាលខាងលើនេះ មានការរីកចំរើនជាច្រើននាពេលបច្ចុប្បន្នដូចជា: មានស្ពាន បណ្តាញអគ្គីសនី និងសម្ភារៈការិយាល័យនៅក្នុងសាលាមួយចំនួន ក្រោមការជួយឧបត្ថម្ភពី ឯកឧត្តប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាលខេត្ត និងក្រុមកាងារចុះពិនិត្យជីវភាព និងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនៅតាមតំបន់នោះ។ នៅសាលានេះមានលោកគ្រូសរុប៦នាក់ ស្រី៣នាក់ សិស្សសរុបចំនួន១០៦នាក់ ស្រី៥២នាក់ មានចាប់ពីថ្នាក់មតេយ្យដល់ថ្នាក់ទី៦ ។ TR
ដោយលោក ហ៊ុយ ចាន់ធួន
#រដ្ឋបាលខេត្តព្រះសីហនុ#អភិវឌ្ឍលើគ្រប់វិស័យ