Home / ព័ត៌មានទូទៅ / ប្រជុំកិច្ចពិភាក្សាស្ដីពី ការណែនាំអំពីការប្រមូលទិន្នន័យតម្រូវការអាទិភាពសម្រាប់រៀបចំកម្មវិនិយោគបីឆ្នាំ…

ប្រជុំកិច្ចពិភាក្សាស្ដីពី ការណែនាំអំពីការប្រមូលទិន្នន័យតម្រូវការអាទិភាពសម្រាប់រៀបចំកម្មវិនិយោគបីឆ្នាំ…

ខេត្តព្រះសីហនុ៖ ថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០១៧ នៅសាលាខេត្តព្រះសីហនុ បានប្រជុំកិច្ចពិភាក្សាស្ដីពី ការណែនាំអំពីការប្រមូលទិន្នន័យតម្រូវការអាទិភាពសម្រាប់រៀបចំកម្មវិនិយោគបីឆ្នាំខេត្ត ឆ្នាំ ២០១៩-២០២០ និង ពិនិត្យមើលឡើងវិញនូវការអនុវត្តគម្រោងវិនិយោគខេត្ត ឆ្នាំ២០១៧ ក្រោមអធិបតីភាពលោក ឈិន សេងងួន អភិបាលរងខេត្តព្រះសីហនុ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម យន្ដ មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ព្រមទាំងបានការអញ្ជើញចូលរួមពីមន្រ្ដីមកពីអង្គភាពនានាពាក់ព័ន្ធផងដែរ។
ក្នុងអង្គប្រជុំនេះដែរក៏បានលើកឡើងដូចជា៖
• ការណែនាំអំពីការប្រមូលតម្រូវការអាទិភាព
• សំណួរ ចម្លើយ
• បង្ហាញផែនការសកម្មភាពសម្រាប់ការអនុវត្តគម្រោងវិនិយោគខេត្តឆ្នាំ២០១៧
• ភ្នាក់ងារអនុវត្ត ធ្វើសេចក្ដីរាយការណ៍អំពីវឌ្ឍនភាព នៃការអនុវត្តគម្រោង និងបញ្ហាប្រឈម
• មតិបូកសរុប និងបិទកិច្ចប្រជុំ។ TR

(អត្ថបទ និងរូបភាពដោយ៖ ក្រុមគេហទំព័រខេត្តព្រះសីហនុ)

k1 k2 k3 k4 k5 k6 k7